មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​២៣​សីហា​

1891
ចែករម្លែក

-១៤៨៦៖ ស៊ី​ហ្គី​ស្មុ​ន​ដ៍​វ៉ុ​ន​ហេ បេ​ស្តី​ន​(Sigismund von Herberstein) ជា អ្នកការទូត​ជនជាតិ​អូទ្រីស , អ្នកនិពន្ធ , អ្នកប្រវត្តិសាស្ត្រ និង​ជា​សមាជិក​ក្រុម ប្រឹក្សា​រាជសម្បត្តិ​នៃ​អធិរាជ​ហូ​លី​រ៉ូ​ម៉ាំង​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៥៦៦ ។​

-១៦២៣៖ ស្តា​នី​ស្លា​វ​លុ​ប៊ី​នី​ក​គី (Stanisaw Lubieniecki) ជា​អ្នក​សាសនា ជនជាតិ​ប៉ូឡូញ , តារាវិទូ ព្រមទាំង​ជា អ្នកនិពន្ធ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៦៧៥​។​
​ ​
-១៧៤១៖ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ​ដឺ ហ្គា​ឡូ​ប (Jean-François de Galaup) ជា​មន្ត្រី​កង​នាវា​បារាំង និង​ជា​អ្នករុករក ដែល​បាន​បាត់​ពេល​គាត់​ធ្វើដំណើរ នៅ​ទ្វីបអូសេអានី​។ លោក​ស្លាប់​នៅ​ឆ្នាំ ១៧៨៨ ។​
​ ​
-១៧៥៤៖ ល្វី​ស​ទី​១៦ (Louis XVI) ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស បារាំង សោយរាជ្យ​នៅ​ថ្ងៃទី​១​តុលា ឆ្នាំ​១៧៩១ រហូតដល់​ថ្ងៃទី​២១​កញ្ញា​ឆ្នាំ ១៧៩២ ។ សោយ​ទិវង្គត​ឆ្នាំ​១៧៩៣ ។​
​ ​
-១៧៦៩៖ ហ្ស​ក គូ​វី​យ៉េ​រ (Georges Cuvier) ជា​ធម្មជាតិវិទូ​ជនជាតិ បារាំង និង​ជា​អ្នក​សត្វ​សាស្ត្រ ។ គាត់ មាន​តួនាទី​សំខាន់​ក្នុងការ​ស្រាវជ្រាវ អំពី​វិទ្យាសាស្ត្រ​ធម្មជាតិ​នៅមុន សតវត្សរ៍​ទី​១៩ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៣២ ។​
​ ​
-១៨០៥៖ អង់​តុង វ៉ុ​ន គ្មេ​លីង (Anton von Schmerling) ជា​រដ្ឋបុរស ជនជាតិ​អូទ្រីស គាត់​បានកើត នៅ​ទីក្រុង វី​យែ​ន​នៃ​សាធារណរដ្ឋ​អូទ្រីស​ហើយ ស្លាប់​នៅ​ឆ្នាំ​១៨៩៣ ។
​ ​
-១៨២៩៖ ម៉ូ​រីត​ហ្ស៍ កង់​ទ័​រ (Moritz Cantor) ជា​អ្នកប្រាជ្ញ​ខាង គណិតវិទ្យា​ជនជាតិ​អាល្លឺម៉ង់ គាត់ ទទួលបាន​ការអប់រំ​នៅ​សកលវិទ្យា​ល័យ Heidelberg នៃ​ប្រទេស​អាល្លឺម៉ង់ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩២០
​ ​
-១៨៥២៖ គ្លី​ម៉ា​កូ កាល​ដេ​រ៉ុង (Clmaco Caldern) ជា​ប្រធានាធិបតី ទី​១៥ នៃ​សាធារណរដ្ឋ​កូ​ឡុំ​ប៊ី កាន់ តំណែង​ពីថ្ងៃ​ទី​២១​ធ្នូ​ឆ្នាំ​១៨៨២​ដល់​ថ្ងៃ ទី​២២​ធ្នូ​ឆ្នាំ​១៨៨២ ។ លោក​ស្លាប់​នៅ ឆ្នាំ​១៩១៣ ។​
​ ​
-១៨៦៨៖ អេ​ដ​ហ្គា​លី​ម៉ា​ស្តឺ​ស៍ (Edgar Lee Masters) ជា​កវី​ជនជាតិ អាមេរិកាំង , អ្នកនិពន្ធ​ជីវប្រវត្តិ និង​ជា អ្នកនិពន្ធ​រឿងល្ខោន ។ លោក​ស្លាប់​នៅ ឆ្នាំ​១៩៥០ ។​
​ ​
-១៩៣២៖ ហ៊ូ​អា​រី ប៊ូ​មេ​ឌី​យែ​ន (Houari Boumediene) ជា​ប្រធានាធិបតី ទី​៤​នៃ​ប្រទេស​អាល់​ហ្សេ​រី កាន់តំណែង ពីថ្ងៃ​១៩​មិថុនា​ឆ្នាំ​១៩៦៥​រហូតដល់ ស្លាប់​ថ្ងៃទី​២៧​ធ្នូ​ឆ្នាំ​១៩៧៨ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

​ម៉ូ​រីត​ហ្ស៍ កង់​ទ័​រ អ្នកប្រាជ្ញ​ខាង​គណិតវិទ្យា ជនជាតិ​អាល្លឺម៉ង់