មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​២៤​សីហា​

1545
ចែករម្លែក

-១១៩៨៖ អា​ទ្បិ​ច​សង់​ដឺ ទី​២ (Alexander II) ជា​ព្រះមហាក្សត្រ​នៃ ប្រទេស​ស្កុ​ត សោយរាជ្យ​ពីថ្ងៃ​ទី​៤​ធ្នូ​ឆ្នាំ ១២១៤ រហូតដល់​សោយ​ទិវង្គត​ថ្ងៃទី​៦ កក្កដា​ឆ្នាំ​១២៤៩ ។​
​ ​
-១៥៩១៖ រ៉ូ​ប៊ើ​ត ហឺ​រីក (Robert Herrick) ជា​កវី​ជនជាតិ​អង់គ្លេស នា​សតវត្សរ៍​ទី​១៧ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៦៧៤ ។​
​ ​
-១៧៥៩៖ វីល្លៀម វី​ល​បឺ​ហ្វ​ក (William Wilberforce) ជា​អ្នកនយោបាយ ជនជាតិ​អង់គ្លេស , អ្នកស្នេហាជាតិ ព្រមទាំង​ជា​មេដឹកនាំ​នៃ​ចលនា​ឈាន ទៅ​លុបបំបាត់​ការជួញដូរ​ទាសករ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៣៣ ។​
​ ​
-១៧៨៧៖ ជេ​ម​ស៍ វេដ​ដែល (James Weddell) ជា​អ្នកប្រមាញ់​ឆ្មាទឹក ដែល​បានធ្វើ​ដំណើរ​តាម​កប៉ាល់​នៅ ដើម​និ​ទាឃ​រដូវ​ក្នុង​ឆ្នាំ​១៨២៣​នៅ រយៈទទឹង 74​ឿ​15′ ភាគខាងត្បូង​នៃ​អឌ្ឍគោល​អង់តាក់ទិក​ហើយ ចូលទៅ តំបន់​មួយ​នៃ​មហាសមុទ្រ​ភាគខាងត្បូង ដែល​ក្រោយមក​ហៅថា សមុទ្រ​វេដ ដែល (Weddell)​។​
​ ​
-១៨២៤៖ អង់​តូ​នី​យ៉ូ ស្តូប​ប៉ានី (AntonioStoppani) ជា​ភូ​តគ​ព្ភ​វិទូ​ជនជាតិ អ៊ីតាលី និង​ជា​អ្នក​ជីវសាស្ត្រ បុរាណ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៩១​។​

-១៨៦៥៖ ហ្វែ​ឌី​ណង់​(Ferdi-nand) ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស រ៉ូ​ម៉ា​នី សោយរាជ្យ​ពីថ្ងៃ​ទី​១០​តុលា ឆ្នាំ​១៩១៤ រហូតដល់​សោយ​ទិវង្គត​ថ្ងៃ ទី​២០​កក្កដា​ឆ្នាំ​១៩២៧ ។​
​ ​
-១៨៧៧៖ ចូ​ស៊ួ លី​អូ​ណេ​ល ខូ​វ៉េ​ន (Joshua Lionel Cowen) ជា​អ្នក​ច្នៃ បង្កើត​ជនជាតិ​អាមេរិកាំង និង​ជា សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​សាជីវកម្ម ឈ្មោះ Lionel ដែល​ផលិត​អយស្ម័យយាន​គំរូ និង​រថភ្លើង​ក្មេង​លេង​។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៦៥ ។​
​ ​
-១៨៧២៖ ម៉ាក បៀរ​បម (Max Beerbohm) ជា​អ្នកនិពន្ធ​អង់គ្លេស និង​ជា​អ្នកសរសេរ​ត្រាប់​កំប្លែង​ដើម្បី រិះគន់ ។ ប្រលោមលោក​ដែលជា​ស្នាដៃ និពន្ធ​របស់គាត់​មាន​ចំណងជើង​ថា Zuleika Dobson ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៥៦ ។​
​ ​
-១៨៩៣៖ ហៃ​ម៍ អឺ​ន​ស្ត៍ វ៉េ​ថី​មឺ (Haim Ernst Wertheimer) ជា​អ្នក​ជីវគីមី ជនជាតិ​អ៊ីស្រាអែល គាត់​បានកើត​នៅ ទីក្រុង Bühl នៃ​ប្រទេស​អាល្លឺម៉ង់ ហើយ ស្លាប់​នៅ​ឆ្នាំ​១៩៧៨ ។​
​ ​
-១៩០៧៖ ប្រ៊ូ​ណូ ហ្គី​យ៉ា​កូ ម៉េ​តទី (Bruno Giacometti) ជា​ស្ថាបត្យករ ស្វ៊ី​ស​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី​នៅ សម័យ​សង្គ្រាមលោក​លើ​ទី​២​នៃ​ប្រទេស ស្វ៊ី​ស ៕ ស្រាវជ្រាវ​ដោយ​: ផល្លា​

​វីល្លៀម វី​ល​បឺ​ហ្វ​ក អ្នកនយោបាយ​ជនជាតិ​អង់គ្លេស​