មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​២៥​សីហា​

1859
ចែករម្លែក

-១៦៦២៖ ច​ន ឡេ​វឺ​រ៉េត (John Leverett) ជា​មេធាវី​អាមេរិកាំង , អ្នកនយោបាយ , អ្នក​អប់រំ និង​ជាស​កល វិទ្យា​ធិ​ការ​នៃ​សកល​វិទ្យាល័យ​ហាដ​វ៉ើ​ត (Harvard University) ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៧២៤​។​
​ ​
-១៧០៧៖ ល្វី​ស​ទី​១ (Louis I) ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស​អេ​ស្ប៉ា​ញ សោយរាជ្យ​ពីថ្ងៃ​ទី​១៥​មករា​ឆ្នាំ​១៧២៤ រហូតដល់​សោយ​ទិវង្គត​ថ្ងៃទី​៣១​សីហា ឆ្នាំ​១៧២៤​។
​ ​
-១៧២៤៖ ច​ច ស្តា​ប់ស៍ (George Stubbs) ជា​វិចិត្រករ​ជនជាតិ​អង់គ្លេស គាត់​មាន​ស្នាដៃ​ក្នុងការ​គូរគំនូរ​សត្វ សេះ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨០៦ ។​
​ ​
-១៧៤៤៖ ហ្សូ​ហាន់ ហ្គ​ត់​ហ្វ្រី​ដ ហេ​រដែរ (Johann Gottfried Herder) ជា ទស្សនវិទូ​ជនជាតិ​អាល្លឺម៉ង់ ,​សាសនវិទូ , កវី ព្រមទាំង​ជា​អ្នក សិក្សា​ខាង​អក្សរ សាស្ត្រ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨០៣ ។
​ ​
-១៧៦៧៖ ល្វី​ស​អង់​ទាន់ ដឺ សាំង​ហ្ស៊ូ​ស (Louis Antoine de Saint-Just) ជា​យោធា​បារាំង និង​ជា​មេដឹកនាំ នយោបាយ​នៅ​អំឡុងពេល​បដិវត្តន៍ បារាំង ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧៩៤ ។​
​ ​
-១៧៩៦៖ ជេ​ម​ស៍ លី​ក (James Lick) ជា​ជាងឈើ​ជនជាតិ​អាមេរិកាំង , អ្នកបង្កើត​ព្យា​ណូ , ឈ្មួញ​ដី , អ្នក​ឧបត្ថម្ភ ខាង​វិទ្យាសាស្ត្រ និង​ជា​អ្នកមាន​ទ្រព្យ សម្បត្តិ​មហាសាល ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៧៦ ។​
​ ​
-១៨៤១៖ អេ​មី​ល​ថូ​ដ័​រ​កូ​សេ (Emil Theodor Kocher) ជា​គ្រូពេទ្យ ជនជាតិ​ស្វ៊ី​ស និង​អ្នកស្រាវជ្រាវ​ខាង ឱសថ ។ គាត់​ទទួលបាន​ស្នាដៃ​ខាង​ផ្នែក វះកាត់​ក្រពេញ​ទី​រ៉ូ​អី​ដ​, សរីរវិទ្យា និង រោគសាស្ត្រ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩១៧ ។​
​ ​
-១៨៦៨៖ នី​កូ​ឡូ​ស ឡឺ​វី​ឌី​ស (Nikolaos Levidis) ជា​អ្នកបាញ់​កាំភ្លើង ជនជាតិ​ក្រិ​ក​នៅក្នុង​អូឡាំពិក រដូវក្តៅ ឆ្នាំ​១៨៩៦​និង​ឆ្នាំ​១៩១២ ។​
​ ​
-១៩១១៖ វ៉​ង្វៀន​យ៉ាប់ (Vo Nguyen Giap) ជា​មេ​យោធា​វៀតណាម , អ្នកនយោបាយ និង​ជា​មេបញ្ជាការ កំពូល​នៅក្នុង​សង្គ្រាម​ឥណ្ឌូចិន​ទី​១ និង សង្គ្រាម​វៀតណាម ។
​ ​
-១៩១៦៖ ហ្វ្រេ​ដឺ​រីក ឆេ​ប​មែន រ៉ូ​ប​ប៊ី​នស៍​(Frederick Chapman Robbins) ជា​វេជ្ជបណ្ឌិត​ខាង ជំងឺ​កុមារ​អាមេរិកាំង , អ្នក​វិ​សាណូ​សាស្ត្រ និង​ជា​ជ័យ លា​ភី​ណូបែល ។ លោក​ស្លាប់​នៅ​ឆ្នាំ ២០០៣ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

​ជេ​ម​ស៍ លី​ក ជាងឈើ​ជនជាតិ​អាមេរិកាំង​