មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​២៦​សីហា​

1889
ចែករម្លែក

-១៦៧៦៖ រ៉ូ​ប៊ើ​ត វ៉​ល​ផូ​ល (Robert Walpole) ជា​នាយករដ្ឋមន្ត្រី​នៃ ចក្រភព​អង់គ្លេស កាន់តំណែង​ពីថ្ងៃ ទី​៤​មេសា​ឆ្នាំ​១៧២១​ដល់​ថ្ងៃទី​១១​កុម្ភៈ ឆ្នាំ​១៧៤២ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៧៤៥ ។​
​ ​
-១៦៩៤៖ អេ​លី​សា វីល្លៀម​ស៍ (Elisha Williams) ជា​សមាជិកសភា អាមេរិកាំង ,​អ្នកជំនាញ ខាងច្បាប់ នីតិបុគ្គល​, មហា​វិទ្យា​ធិ​ការ​នៃ​មហាវិទ្យាល័យ​យ៉េ​ល (Yale College) ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧៥៥ ។​
​ ​
-១៧២៨៖ ចូ​ហាន់ ហេន​រី​ច ឡា​ម​ប៊ែ​ត (Johann Heinrich Lambert) ជា​គណិត​វិទូ​ជនជាតិ​ស្វ៊ី​ស ,​អ្នក​រូប​និយម ហើយក៏​ជា​តារាវិទូ​ផងដែរ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៧៧៧ ។​
​ ​
-១៧៣៦៖ ហ្ស​ង់ បាប​ទី​ស្ត អិ​ល រ៉ូ​ម៉េ ដឺ លី​ស្ល៍ (Jean-Baptiste L. Rom de l’Isle) ជា​អ្នកសិក្សា​អំពី​រ៉ែ​ជនជាតិ​បារាំង ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧៩០ ។​
​ ​
-១៧៨៩៖ អាប​បាស មៀ​ហ្សា (Abbas Mirza) ជា​ព្រះអង្គម្ចាស់​នៃ ប្រទេស​អ៊ីរ៉ង់ សោយរាជ្យ​នៅ​ឆ្នាំ ១៧៩៧​រហូតដល់​សោយ​ទិវង្គត​ឆ្នាំ ១៨៣៣ ។​
​ ​
-១៧៩២៖ ម៉ា​នុយ​អែល អូ​រី​ប (Manuel Oribe) ជា​ប្រធានាធិបតី​ទី​៤ នៃ​ប្រទេស​អ៊ុយ​រូ​ហ្គា​យ កាន់តំណែង ពីថ្ងៃ​ទី​១​មីនាឆ្នាំ​១៨៣៥​ដល់​ថ្ងៃទី​២៤ តុលា​ឆ្នាំ​១៨៣៨ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៥៧ ។​
​ ​
-១៨៥០៖ ស្ហា​លស៍ រី​សេ (Charles Richet) ជា​អ្នក​សរីរសាស្ត្រ ជនជាតិ​បារាំង និង​ជា​ជ័យលាភី ណូបែល​នៅ​ឆ្នាំ​១៩១៣ ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៩៣៥ ។​
​ ​
-១៨៦៥៖ អា​ធួ ជេ​ម​ស៍ អា​រណូត (Arthur James Arnot) ជា វិស្វករ​អគ្គីសនី​ជនជាតិ​ស្កុ​ត និង​ជា​អ្នក ច្នៃ​បង្កើត​ម៉ាស៊ីន​សម្រាប់​ខួង​ជា​លើក ដំបូង​របស់​ពិភពលោក​។ លោក​ស្លាប់ នៅ​ឆ្នាំ​១៩៤៦ ។​
​ ​
-១៩០១៖ ម៉ាក​វ៉ែល ឌី ថា​យ​ឡឺ (Maxwell D. Taylor) ជា​ឧ​ត្ត​ម​សេនីយ៍ យោធា​អាមេរិកាំង និង​ជា​អ្នកការទូត ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៨៧ ។​
​ ​
-១៩០៦៖ អាល​ប៊ើ​ត សា​ប៊ី​ន (Albert Sabin) ជា​អ្នកស្រាវជ្រាវ​ខាង ផ្នែក​ឱសថ​ជនជាតិ​អាមេរិកាំង គាត់​មាន ស្នាដៃ​ក្នុងការ​អភិវឌ្ឍ​ថ្នាំ​បង្ការ​រោគ ទន់​សរសៃ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៩៣ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

​ស្ហា​លស៍ រី​សេ អ្នក​សរីរសាស្ត្រ​ជនជាតិ​បារាំង​