មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​២៧-២៨​សីហា​

2333
ចែករម្លែក

ˆ​មនុស្ស​ល្បី ដែល​កើត​ថ្ងៃទី​២៧​សីហា​
​ ​
-១៤០៧៖ អាស៊ី​កា​ហ្គា យ៉ុ​ស៊ី កា​ហ្សុ (Ashikaga Yoshikazu) ជា​កំពូល មេទ័ព​ទី​៥ កាន់តំណែង​នៅ​ឆ្នាំ​១៤២៣ ដល់​ឆ្នាំ​១៤២៥ នៅ​សម័យ Muromachi នៃ​ប្រទេស​ជប៉ុន ហើយ​ស្លាប់​នៅ​ឆ្នាំ ១៤២៥​។
​ ​
-១៦៧៧៖ អូត​តូ ហ្វែ​រ​ឌី​ណង់​ដ៍ វ៉ុ​ន អា​បេន​ស្បឺ​ក អុង​ដ៍ ត្រូ​ន (Otto Ferdinand von Abensberg und Traun) ជា​សេនាប្រមុខ​ជនជាតិ​អូទ្រីស គាត់​បាន កើត​នៅ​ក្រុង Sopron នៃ​ប្រទេស​ហុង​គ្រី ហើយ​ស្លាប់​នៅ​ឆ្នាំ​១៧៤៨ ។
​ ​
-១៧៧០៖ ហ្ស​ក វី​ល​ហេម ហ្វ្រេ​ឌ្រី​ច ហេ​ហ្គែ​ល (Georg Wilhelm Friedrich Hegel) ជា​ទស្សនវិទូ​ជនជាតិ អាល្លឺម៉ង់ និង​ជា​អ្នកបង្កើត​ចលនា នៃ​ទស្សនវិជ្ជា​អាល្លឺម៉ង់ ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៨៣១ ។​
​ ​
-១៨០៩៖ ហេ​នី​ប៊​ល ហេម​លីន (Hannibal Hamlin) ជា​អនុ​ប្រធានាធិបតី ទី​១៥​នៃ​សហរដ្ឋអាមេរិក កាន់តំណែង ពីថ្ងៃ​ទី​៤​មីនាឆ្នាំ​១៨៦១​ដល់​ថ្ងៃទី​៤ មីនាឆ្នាំ​១៨៦៥ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៩១ ។​
​ ​
-១៨៥៨៖ ហ្គី​សេព​ប៉េ ពា​ណូ (Giuseppe Peano) ជា​គណិត​វិទូ​អ៊ីតាលី និង​ជា​អ្នកនិពន្ធ ។ គាត់​ជា​អ្នកបង្កើត តក្ក​នៃ​គណិត​វិជ្ជា និង​ទ្រឹស្តី​សំណុំ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៣២ ។​
​ ​
-១៨៦៥៖ ជេ​ម​ស៍ ហេន​រី ប្រៀ​ស​ធី​ដ (James Henry Breasted) ជា បុរាណ​វិទូ​ជនជាតិ​អាមេរិកាំង និង​ជា អេ​ហ្ស៊ី​ប​វិទូ ។ គាត់​បាន​បង្កើត​វិទ្យាស្ថាន អូ​រៀន​ថ​ល (Oriental Institute) ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៣៥ ។​
​ ​
-១៨៦៨៖ ហុង ប៊ឺ​ម ដូ (Hong Beom-do) ជា​សកម្មជន​ឯករាជ្យ​ជនជាតិ កូរ៉េ , អ្នកប្រមាញ់ ព្រមទាំង​ជា​អគ្គ មេបញ្ជាការ​នៃ​យោធា​ឯករាជ្យ​កូរ៉េ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៤៣ ។​
​ ​
-១៨៧០៖​អា​ម៉ា​ដូ ណេ​វ៉ូ (Amado Nervo) ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ ប្រទេស​អា​ហ្ស​ង់​ទីន និង​អ៊ុយ​រ៉ូ​ហ្គា​យ , អ្នកសារព័ត៌មាន , និង​ជា​កវី​សំខាន់​ម្នាក់ នា​សតវត្សរ៍​ទី​១៩ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩១៩ ។​
​ ​
-១៨៧៧៖ អឺ​ន​ស្ត៍ វ៉េ​ត​ទែ​រ (Ernst Wetter) ជា​អ្នកនយោបាយ​ស្វ៊ី​ស គាត់​ត្រូវបាន​ជ្រើសតាំង​ជា គណៈរដ្ឋមន្ត្រី សហព័ន្ធ​នៅ​ថ្ងៃទី​៥​ធ្នូ​ឆ្នាំ​១៩៣៨ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៦៣ ។​
​ ​
-១៨៨៤៖ វ៉ាំ​ង​សង់ អូ​រី​យ៉ូ​ល (Vincent Auriol) ជា​នាយករដ្ឋមន្ត្រី ទី​១២៧​នៃ​ប្រទេស​បារាំង កាន់តំណែង ពីថ្ងៃ​ទី​២៨​វិច្ឆិកា​ឆ្នាំ​១៩៤៦​ដល់​ថ្ងៃ ទី​១២​ធ្នូ​ឆ្នាំ​១៩៤៦ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៦៦ ។​

ˆ​មនុស្ស​ល្បី ដែល​កើត​ថ្ងៃទី​២៨​សីហា​
​ ​
-១៥៨២៖ តៃ​ចាង​(Taichang) ជា​ព្រះ​ចៅ​អធិរាជ​ទី​១៤​នៃ​ប្រទេស​ចិន សោយរាជ្យ​ពីថ្ងៃ​ទី​២៨​សីហា​ឆ្នាំ​១៩២០ រហូតដល់​សោយ​ទិវង្គត​ថ្ងៃទី​២៦​កញ្ញា ឆ្នាំ​១៦២០ ។​
​ ​
-១៦១២៖ ម៉ា​ឃើ​ស​ហ្ស៊ូ​អ៊ើ​រី យើ​ស​វ៉ាន​បក់​ហ្ស៍​ហន (Marcus Zuerius van Boxhorn) ជា​អ្នកប្រាជ្ញ​ជនជាតិ ហូ​ឡង់ , សាស្ត្រាចារ្យ ហើយ​គាត់​ជា​អ្នក រកឃើញ​ភាសា​ឥណ្ឌា​-​អឺរ៉ុប (Indo-European languages) ។ លោក​ស្លាប់​នៅ ឆ្នាំ​១៦៥៣ ។​
​ ​
-១៧៤៩៖ ហ្សូ​ហាន់​វ៉ូ​ល​ហ្វ៍ ហ្គា​ង​វ៉ុ​ន​ហ្គូ​ដ (Johann Wolfgang von Goethe) ជា​អ្នកនិពន្ធ​អាល្លឺម៉ង់ , វិចិត្រករ , ជីវ​វិទូ , អ្នក​រូប​និយម​ខាង​ទ្រឹស្តី គាត់​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នកមាន​ទេពកោសល្យ នៅក្នុង​អក្សរសាស្ត្រ អាល្លឺម៉ង់​សហ​សម័យ​។ លោក​ស្លាប់​នៅ ឆ្នាំ​១៨៣២ ។​
​ ​
-១៨១៤៖ សេរី​ដាន​ឡឺ​ហ្វា​ញូ (Sheridan Le Fanu) ជា​អ្នកនិពន្ធ ប្រលោមលោក​អាថ៌កំបាំង​ជនជាតិ អៀរ​ឡង់ និង​ជា​អ្នកនិពន្ធ​រឿង​ខ្មោច លើកដំបូង​នៅ​សតវត្សរ៍​ទី​១៩ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨៧៣ ។​
​ ​
-១៨៥៣៖ វ្ល៉ា​ឌី​មៀរ​ស៊ូ​ខូវ (Vladimir Shukhov) ជា​វិស្វករ​ជនជាតិ រុស្ស៊ី , អ្នកវិទ្យាសាស្ត្រ និង​ជា​ស្ថាប​ត្យ ករ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៣៩ ។​
​ ​
-១៨៥៩៖​វីត​តូ​រី​យ៉ូ​សេល​ឡា (Vittorio Sella) ជា​អ្នក​ថតរូប​ជនជាតិ អ៊ីតាលី និង​ជា​អ្នក​ឡើង​ភ្នំ ។ គាត់​មាន ស្នាដៃ​ក្នុងការ​ថតរូប​ទេសភាព​ភ្នំ​យ៉ាង ល្អ​ប្រណីត​។​លោក​ស្លាប់​នៅ​ឆ្នាំ​១៩៤៣​។​
​ ​
-១៨៧៨៖ ច​ច​វី​ប​ផល (George Whipple) ជា​គ្រូពេទ្យ អាមេរិកាំង , អ្នក ព្យាធិ​វិទ្យា , អ្នកស្រាវជ្រាវ​ខាង ជីវ​ឱសថ និង​ជា​ជ័យលាភី​ណូបែល ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៧៦ ។​
​ ​
-១៨៨៤៖ ផេ​ធើ​ហ្វ្រា​សេ (Peter Fraser) ជា​នាយករដ្ឋមន្ត្រី​ទី​២៤​នៃ ប្រទេស​នូ​វែ​ល​សេ​ឡង់ កាន់តំណែង ថ្ងៃទី​២៧​មីនាឆ្នាំ​១៩៤០​ដល់​ថ្ងៃទី​១៣ ធ្នូ​ឆ្នាំ​១៩៤៩ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៥០​។​

-១៩០៨៖ រ៉ូ​ជើ​ថ័​រ​រី​ផេ​ត​ធ័​រ សាន់ (Roger Tory Peterson) ជា ធម្មជាតិវិទូ​ជនជាតិ​អាមេរិកាំង , អ្នក សិក្សា​បក្សី​សាស្ត្រ ,​វិចិត្រករ ,​អ្នក​អប់រំ និង​ជា​អ្នកបង្កើត​ការលើកទឹកចិត្ត សម្រាប់​ចលនា​បរិស្ថាន​នា​សតវត្សរ៍ ទី​២០ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៩៦​។​
​ ​
-១៩១៦៖ អេ​ឡែ​ន​បៃ​ឡា​ហ្សូ​ន (Hélène Baillargeon) ជា​តារាចម្រៀង កាណាដា , អ្នក​សម្តែង ព្រមទាំង​ជា​អ្នក សិក្សា​ប្រពៃណី និង​ទំនៀមទម្លាប់ អ្នកស្រុក ។ លោកស្រី​ស្លាប់​នៅ​ឆ្នាំ ១៩៩៧ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

អាស៊ី​កា​ហ្គា យ៉ុ​ស៊ីកា​ហ្សុ ជា​កំពូល​មេទ័ព​ទី​៥ នៅ​សម័យ Muromachi ជប៉ុន​