មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​២៩​សីហា​

1709
ចែករម្លែក
  • 1
    Share

-១៦១៩៖ ហ្ស​ង់ បាប់​ទី​សកុល ប៊ែ​រ (Jean-Baptiste Colbert) ជា​អ្នកនយោបាយ​បារាំង គាត់​បាន បម្រើការ​ជា រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៃ​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៦៦៥​ដល់​ឆ្នាំ ១៦៨៣ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៦៨៣ ។​
​ ​
-១៧៥៦៖ កុង ហេន​រីក វ៉ុ​ន បេ​ឡេ​ហ្គា​ដ (Count Heinrich von Bellegarde) ជា​រដ្ឋបុរស​អូទ្រីស និង​ជា​ឧ​ត្ត​ម​សេនីយ៍​ដែល​បាន​ប្រយុទ្ធ​នៅ សម័យ​សង្គ្រាម​បដិវត្តន៍​បារាំង​និង សង្គ្រាម​ណាប៉ូឡេអុង ។ លោក​ស្លាប់​នៅ ឆ្នាំ​១៨៤៥ ។​
​ ​
-១៧៥៦៖ ហ្សា​ន ស្នី​យ៉ា​ដេក​គី (Jan Sniadecki) ជា​គណិត​វិទូ​ជនជាតិ ប៉ូឡូញ ,​ទស្សនវិទូ ហើយក៏​ជា​តារាវិទូ ផងដែរ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៣០ ។​
​ ​
-១៧៧៧៖ នី​គី​តា ប៊ី​ជូ​រី​ន (Nikita Bichurin) ជា​អ្នកបង្កើត​ចំណេះ​-​ដឹង ឬ​ការសិក្សា​អំពី​ភាសា និង​វប្បធម៌ ចិន ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៥៣ ។​
​ ​
-១៨០៥៖ ហ្វ្រេ​ដឺ​រីក ដេ​នី​សាន់ ម៉ូ​រី​ស (Frederick Denison Maurice) ជា សាសនវិទូ​ជនជាតិ​អង់គ្លេស ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨៧២ ។​
​ ​
-១៨១០៖ ហ្សួ​អាន បូ​ទី​ស្តា អាល់​ប៊ែ​រ​ឌី (Juan Bautista Alberdi) ជា​អ្នក​ទ្រឹស្តី​និយម​នយោបាយ​ជនជាតិ អា​ហ្ស​ង់​ទីន និង​ជា​អ្នកការទូត ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨៨៤ ។​
​ ​
-១៨៦២៖ អេ​ន​ឌ្រូ​ហ្វី​ស៊័​រ (Andrew Fisher) ជា​នាយករដ្ឋមន្ត្រី​ទី​៥ នៃ​ប្រទេស​អូទ្រីស កាន់តំណែង​ពីថ្ងៃ ទី​១៣​វិច្ឆិកា​ឆ្នាំ​១៩០៨​ដល់​ថ្ងៃទី​២​មិថុនា ឆ្នាំ​១៩០៩ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩២៨​។​
​ ​
-១៩០៥៖ អាន់​ប៉េ​គួ​រី​ណេ​ន (Arndt Pekurinen) ជា​អ្នក​សន្តិភាព និយម​ជនជាតិ​ហ្វាំ​ង​ឡង់ និង​ជា​អ្នក ប្រឆាំង​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៤១ ។​
​ ​
-១៩១៥៖ ណេ​ថា​ន ព្រី​ថី​គីន (Nathan Pritikin) ជន​អាមេរិក​ដែល​បាន​សិក្សា​ស្រាវជ្រាវ​ពី​ភាព មាន​អាយុ​វែង មុនគេ​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៨៥ ។​
​ ​
-១៩៤២៖ ច​ន ហឺ​សឺ (John Heuser) ជា​អ្នកជំនាញ​ប្រើប្រាស់​ប្រអប់ អតិសុខុមទស្សន៍​ជនជាតិ​អាមេរិកាំង ៕ ស្រាវជ្រាវដោយ: ផល្លា

ហ្សា​ន ស្នី​យ៉ា​ដេក​គី គណិត​វិទូ​ជនជាតិ​ប៉ូឡូញ​