មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​២៨​មិថុនា​

1042
ចែករម្លែក

-១៤៧៦៖ សម្តេច​ប៉ាប​ប៉ូល ទី​៤ (Paul IV) ជា​សង្ឃរាជ​កាតូលិក​នៅ​ថ្ងៃទី​២៣ ឧសភា ឆ្នាំ​១៥៥៥ រហូតដល់ អនិច្ចកម្ម​ថ្ងៃទី​១៨​សីហា​ឆ្នាំ​១៥៥៩​។​
​ ​
-១៤៩១៖ ហេន​រី​ទី​៨ (Henry VIII) ជា​ព្រះមហាក្សត្រ​នៃ​ចក្រភព អង់គ្លេស សោយរាជ្យ​ពីថ្ងៃ​ទី​២១ មេសា ឆ្នាំ​១៥០៩​រហូតដល់​សោយ​ទិវង្គត​ថ្ងៃ ទី​២៨​មករា​ឆ្នាំ​១៥៤៧ ។​
​ ​
-១៥៤៧៖ គ្រី​ស្តូ​ហ្វា​ណូ ម៉ា​ល វ៉េ​ហ្ស​ហ្ស៊ី (Cristofano Malvezzi) ជា​អ្នក​លេងភ្លេង​វង់​ធំ​ជនជាតិ អ៊ីតាលី និង​ជា អ្នកនិពន្ធ​បទ​ភ្លេង​នៅក្រោយ​បុព្វ​សម័យ រឺ​ណេ​សង់ (Renaissance)​។ លោក ស្លាប់​នៅ​ឆ្នាំ​១៥៩៩​។​
​ ​
-១៧១៩៖ អេ​ចៀន ហ្វ្រ​ង់​ស័​រ (Etienne Francois) ជា​មន្ត្រី​យោធា​ជន ជាតិ​បារាំង​, អ្នកការទូត ព្រមទាំង​ជា រដ្ឋបុរស​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧៨៥ ។​
​ ​
-១៨២៤៖ ប៉ូល ប្រូ​កា (Paul Broca) ជា​គ្រូពេទ្យ​បារាំង , អ្នក​កាយ វិភាគ​សាស្ត្រ ។ គាត់​មាន​ស្នាដៃ​ក្នុងការ សិក្សា​ស្រាវជ្រាវ​អំពី​ខួរក្បាល ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨៨០​។​
​ ​
-១៨៦៧៖ ល្វី​ហ្ស៊ី ពី​រ៉ង់​ដេ​ល​ឡូ (Luigi Pirandello) ជា​អ្នកនិពន្ធ​រឿង ល្ខោន​ជនជាតិ​អ៊ីតាលី​, អ្នកនិពន្ធ ប្រលោមលោក និង​ជា​អ្នកនិពន្ធ​រឿង ខ្លីៗ​។ គាត់​ទទួលបាន​ជ័យលាភី​ណូបែល ផ្នែក​អក្សរសាស្ត្រ ហើយ​ស្លាប់​នៅ​ឆ្នាំ ១៩៣៦​។​
​ ​
-១៩០០៖ បប ថេ​ក​ហ្គា​ត (Bob Taggart) ជា​ជនជាតិ​អង់គ្លេស ដែលមាន​វ័យ​ចំណាស់​បំផុត​ទី​២​របស់ ចក្រភព​អង់គ្លេស ។ លោក​ស្លាប់​នៅ ឆ្នាំ​២០០៩​។​
​ ​
-១៩០៦៖ ម៉ា​រី​យ៉ា ហ្សូ​អេប ពែ​ត ម៉ា​យ៉េ (Maria Goeppert-Mayer) ជា​អ្នក​រូប​និយម​ខាង​ទ្រឹស្តី​ជនជាតិ អាមេរិកាំង​កំណើត​អាល្លឺម៉ង់​និង​ជា​ជ័យ លា​ភី​ណូបែល ។ លោកស្រី​ស្លាប់​នៅ ឆ្នាំ​១៩៧២ ។​
​ ​
-១៩២១៖ ពេ វ៉េ ណា​រ៉ា​ស៊ីម ហា រ៉ៅ (P. V. Narasimha Rao) ជា​នាយករដ្ឋមន្ត្រី​ទី​៩ នៃ​ប្រទេស​ឥណ្ឌា កាន់តំណែង​ពីថ្ងៃ​ទី​២១​មិថុនា​ឆ្នាំ​១៩៩១ ដល់​ថ្ងៃទី​១៦​ឧសភា​ឆ្នាំ​១៩៩៦ ។ លោក ស្លាប់​នៅ​ឆ្នាំ​២០០៤ ។​
​ ​
-១៩៥៧៖ ហ្ស​ក​ហ្ស៊ី ប៉ា​វ៉ា​នូវ (Georgi Parvanov) ជា​ប្រធានាធិបតី ទី​៤ នៃ​ប្រទេស​ប៊ុលហ្គារី កាន់តំណែង សព្វថ្ងៃនេះ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

​ប៉ូល ប្រូ​កា គ្រូពេទ្យ​ជនជាតិ​បារាំង​