មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី ២៨ កញ្ញា​

721

– ៥៥១: ខុង​ជី (Confucius) ជា​គ្រូបង្រៀន​ជនជាតិ​ចិន​, អ្នកនិពន្ធ និង​ជា​ទស្សនវិទូ​ចិន ។ លោក​ស្លាប់​នៅ​ឆ្នាំ ៤៧៩ ។​

– ១៣៣០: នី​កូ​ឡាស ហ្វា​មែ​ល (Nicolas Flamel) ជា​អ្នកនិពន្ធ​ជនជាតិ​បារាំង​, អ្នកលក់​សៀវភៅសរសេរ​ដៃ ហើយក៏​ជា​អ្នក​ផ្សំ​រ៉ែ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៤១៨ ។​

– ១៧០៥: ហេន​រី ហ្វ​ក (Henry Fox) ជា​មេដឹកនាំ​សភាតំណាងរាស្ត្រ​នៃ​ចក្រភព​អង់គ្លេស កាន់តំណែង​ពី ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ១៧៦២ រហូត ដល់​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ១៧៦៣ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៧៧៤ ។​

– ១៧២៥: អា​ស៊ើ ហ្គី​ន​ណេ​ស (Arthur Guinness) ជា​អ្នក​ផលិត​ស្រា​បៀរ​ជនជាតិ​អៀរ​ឡង់​គាត់​ទទួលបាន កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដោយសារ​ស្រា​បៀរ ហ្គី​ន​ណេ​ស (Guinness) ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨០៣ ។​

– ១៨០៣: ប្រូ​ស្ពែ​រ ម៉េ​រី​ម៉េ (Prosper Merimee) ជា​អ្នកនិពន្ធ​រឿងល្ខោន​ជនជាតិ​បារាំង​, អ្នកប្រវត្តិសាស្ត្រ និង​ជា​បុរាណវត្ថុវិទូ ។ គាត់​មាន​ស្នាដៃ​ក្នុងការ​និពន្ធ​ប្រលោមលោក​រឿង Carmen ហើយ​ស្លាប់​នៅ​ឆ្នាំ ១៨៧០ ។

– ១៨០៩: អេ​ល​វេន វែ​នវ​ស​ឆេ​ប​មែន (Alvan Wentworth Chapman) ជា​គ្រូពេទ្យ​អាល្លឺម៉ង់ និង​ជា​អ្នក ភូតគ្រាម​សាស្ត្រ ។ គាត់​បាន​និពន្ធ​ជា​លើកដំបូង​អំពី​ពពួក​ផ្កា​ដុះ​តាម​ធម្មជាតិ​ដោយ​មិនបាច់​ដាំ​របស់​សហរដ្ឋ អាមេរិក​ភាគខាងត្បូង ហើយ​គាត់​បាន​ស្លាប់ នៅ​ឆ្នាំ ១៨៩៩ ។​

– ១៨១៩: ណា​ស៊ី​ស ម៉ុង​តួ​រី​យូ​ល​អ៊ី អេ​ស្ដា​រី​យូ​ល (Narcs Monturiol i Estarriol) ជា​អ្នកប្រាជ្ញ​កាណាដា​, វិចិត្រករ និង​ជា​វិស្វករ ។ គាត់​គឺ ជា​អ្នក​រកឃើញ​នាវាមុជទឹក​ដើរ​ដោយ​ម៉ាស៊ីន​ចំហេះ​ដំបូង​គេ​។ លោក​ស្លាប់ នៅ​ឆ្នាំ ១៨៨៥ ។​

– ១៨៥២: ហង់​រី ម័​រស​ង់ (Henri Moissan) ជា​គីមី​វិទូ​ជនជាតិ​បារាំង ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩០៧ ។​

– ១៨៦៧: ហ៊ី​រ៉ា​នុ​ម៉ា គី​ឆី​រ៉ុ (Hiranuma Kiichir) ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន កាន់តំណែង​ពីថ្ងៃ ទី ៥ មករា ឆ្នាំ ១៩៣៩ រហូតដល់​ថ្ងៃទី ៣០ សីហា ឆ្នាំ ១៩៣៩ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៥២ ។​

– ១៩៨៥: ស៊ីន​តុង (Shin-dong) តារាចម្រៀង​របស់​កូរ៉េខាងត្បូង​ដែល​ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ នៅក្នុង​សមាជិក Super Junior ៕ ស្រាវជ្រាវ​ដោយ​: ផល្លា​

ខុងជឺ គ្រូបង្រៀនជនជាតិចិន អ្នកនិពន្ធ និងទស្សនវិទូចិន