មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​៣០​មិថុនា​

987
ចែករម្លែក

-១៤៧០៖​ស្ហា​ល​ទី​៨ (Charles VIII) ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស​បារាំង សោយរាជ្យ​ពីថ្ងៃ​ទី​៣០ សីហា​ឆ្នាំ​១៤៨៣ រហូតដល់​សោយ​ទិវង្គត​ថ្ងៃទី​៧​មេសា ឆ្នាំ​១៤៩៨ ។​
​ ​
-១៧៧៥៖ ប៉ូល ហ្វ្រ​ង់​ស័​រ ហ្ស​ង់ នី​កូ​ឡាស (Paul François Jean Nicolas) ជា​អ្នកនយោបាយ បារាំង​និង ជា​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​បដិវត្តន៍ បារាំង (Directory regime) ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨២៩​។​
​ ​
-១៨០៣៖ ថូ​ម៉ាស ឡូ​វេ​ល បេ​ដ​ដាស់ (Thomas Lovell Beddoes) ជា​កវី​អង់គ្លេស , អ្នកនិពន្ធ​បទ​រឿង ល្ខោន ព្រមទាំង​ជា​គ្រូពេទ្យ ។ លោក ស្លាប់​េ​នៅ​ឆ្នាំ​១៨៤៩ ។​
​ ​
-១៨១៧៖ ចូ​សេ​ហ្វ ដាល​ថុ​ន ហ៊ូ​ឃឺ​រ (Joseph Dalton Hooker) ជា​ភូតគ្រាម​សាស្ត្រ អង់គ្លេស​ដ៏​សំខាន់​ម្នាក់ និង​ជា​អ្នករុករក​នៅ​សតវត្សរ៍​ទី​១៩ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩១១ ។​
​ ​
-១៨៤៣៖ អឺ​នេស ម៉ា​សាន់ សេ​ថូ​វ (Ernest Mason Satow) ជា​អ្នក ប្រាជ្ញ​ជនជាតិ​អង់គ្លេស ,​ការទូត និង​ជា អ្នកសិក្សា​ស្រាវជ្រាវ​អំពី​ជប៉ុន ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩២៩​។​
​ ​
-១៩០៧៖ រ៉ូ​ម៉ាន សុក​ហេ​វី​ច (Roman Shukhevych) ជា​អ្នកនយោបាយ​អ៊ុយ​ក្រែ​ន ,​មេដឹកនាំ​យោធា និង ជា​ឧ​ត្ត​ម​សេនីយ៍​យោធា​បះបោរ​នៃ ប្រទេស​អ៊ុយ​ក្រែ​ន ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៥០​។​
​ ​
-១៩១២៖ លុដ​វី​ក បូល​កូវ (Ludwig Blkow) ជា​វិស្វករ​នៃ​អាកាស នាវា​វិជ្ជា​ដំបូងបង្អស់​នៃ​ប្រទេស អាល្លឺម៉ង់ ។ លោក​ស្លាប់​នៅ​ឆ្នាំ​២០០៣​។​
​ ​
-១៩១៣៖ អាល​ហ្វុ​ង​សូ ឡូ​ប៉េ មី​ឆែ​ល​សេន (Alfonso López Michel-sen) ជា​ប្រធានាធិបតី​ទី​៣២​នៃ​ប្រទេស កូ​ឡុំ​ប៊ី កាន់តំណែង​ពីថ្ងៃ​ទី​៧​សីហា​ឆ្នាំ​១៩៧៤ ដល់​ថ្ងៃទី​៧ សីហា ឆ្នាំ​១៩៧៨​។ លោក​ស្លាប់​នៅ​ឆ្នាំ​២០០៧ ។​
​ ​
-១៩១៤៖ ហ្វ្រ​ង់​ស៊ី​ស្កូ ដា កូ​ស្តា ហ្គោ​មេស (Francisco da Costa Gomes) ជា​ប្រធានាធិបតី​ទី​១៥ នៃ​សាធារណរដ្ឋ ព័រ​ទុយ​ហ្គា​ល់ កាន់តំណែង​ពីថ្ងៃ​ទី​៣០ កញ្ញា​ឆ្នាំ​១៩៧៤ ដល់​ថ្ងៃទី​១៣​កក្កដា ឆ្នាំ​១៩៧៦ ។ លោក​ស្លាប់​នៅ​ឆ្នាំ​២០០១ ។​
​ ​
-១៩៣០៖ ថូ​ម៉ាស សូ​វ៉ែល (Thomas Sowell) ជា​អ្នកសេដ្ឋកិច្ច អាមេរិកាំង​, អ្នក​ទ្រឹស្តី​និយម​សង្គម , អ្នក​ទស្សនៈ​នយោបាយ ហើយក៏​ជា​អ្នកនិពន្ធ​ផងដែរ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

​លុដ​វី​ក បូល​កូវ វិស្វករ​នៃ​អាកាស​នាវា​វិជ្ជា​ដំបូងបង្អស់ នៃ​ប្រទេស​អាល្លឺម៉ង់​