មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​០២ វិច្ឆិកា​

242

-១០៨២៖ ហួយ​ជុង​(Huizong) ជា​ព្រះ​ចៅ​អធិរាជ​ទី​៨​នៃ​ប្រទេស​ចិន សោយរាជ្យ​ពីថ្ងៃ​ទី​២៣​កុម្ភៈ​ឆ្នាំ​១១០០ ដល់​ថ្ងៃទី​១៨​មករា​ឆ្នាំ​១១២៦ ។ សោយ​ទិវង្គត​នៅ​ឆ្នាំ​១១៣៥​។​
​ ​
-១៤៧០៖ អេ​ដ​វ៉ើ​ត ទី​៥ (Edward V) ជា​ព្រះមហាក្សត្រ​នៃ​ចក្រភព អង់គ្លេស សោយរាជ្យ​ពីថ្ងៃ​ទី​៩​មេសា ឆ្នាំ​១៤៨៣​រហូតដល់​សោយ​ទិវង្គត នៅ​ថ្ងៃទី​២៦​មិថុនា​ឆ្នាំ​១៤៨៣​។
​ ​
-១៦៩៦៖ កុង​រ៉ា​ដ វ៉េ​សេ (Conrad Weiser) ជា​កសិករ​ជនជាតិ អាល្លឺម៉ង់ , យោធា , ព្រះសង្ឃ , ចៅក្រម ព្រមទាំង​ជា​អ្នក ការទូត​ផងដែរ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៧៦០ ។​
​ ​
-១៦៩៩៖ ហ្ស​ង់ បាប​ទី​ស្ត ស៊ី​មេ​អុង ស្ហា​ឌី​ង (Jean-Baptiste-Siméon Chardin) ជា​វិចិត្រករ​បារាំង​នា សតវត្សរ៍​ទី​១៨ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៧៧៩ ។​
​ ​
-១៧៤១៖ ហ្សូ​អាន វ៉ាន ដេ កា​ប៉ែល​ឡែ​ន តូ​ត ដេ​ន ប៉ូល (Joan van der Capellen tot den Pol) ជា​អភិជន ហូ​ឡង់ គាត់​មាន​តួនាទី​សំខាន់​នៅក្នុង ការបង្កើត​សាធារណរដ្ឋ​បា​តាវៀន (Batavian Republic) និង​ព្រឹត្តិការណ៍ បដិវត្តន៍ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧៨៤ ។​
​ ​
-១៧៦៦៖​ហ្សូ​សេ​ហ្វ រ៉ា​ដេ​ត​ស្គី វ៉ុ​ន រា់​ដេ​ត​ហ្ស៍ (Joseph Radetzky von Radetz) ជា​អភិជន​ក្រិ​ក និង​ជា​ឧ​ត្ត​ម សេនីយ៍​នៃ​ប្រទេស​អូទ្រីស ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៨៥៨ ។​
​ ​
-១៧៩៥៖ ជេ​ម​ស៍ ខេ ផូ​លក៍ (James K. Polk) ជា​ប្រធានាធិបតី​ទី​១១ នៃ​សហរដ្ឋអាមេរិក កាន់តំណែង​ពីថ្ងៃ ទី​៤​មីនាឆ្នាំ​១៨៤៥​រហូត​ស្លាប់​ដល់ ថ្ងៃទី​៤​មីនាឆ្នាំ​១៨៤៩​។​
​ ​
-១៨១៥៖ ច​ច ប៊ូល (George Boole)​ជា​គណិត​វិទូ​ជនជាតិ​អង់គ្លេស និង​ជា​ទស្សនវិទូ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៦៤ ។​
​ ​
-១៨៥៥៖ ហេន​រីក ស្គុ​ក (Henrik Schück) ជា​អ្នកប្រវត្តិសាស្ត្រ ជនជាតិ​ស៊ុយអែត , សាស្ត្រាចារ្យ​នៃ សកលវិទ្យា​ល័យ និង​ជា​អ្នកនិពន្ធ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៤៧ ។​
​ ​
-១៨៩៩៖ ភី​ទ័​រ អូ​ហ្វ​ស​ស្នេ​តេ (Peter Aufschnaiter) ជា​អ្នក​ឡើង​ភ្នំ ជនជាតិ​អូទ្រីស​, អ្នកវិទ្យាសាស្ត្រ កសិកម្ម​, អ្នកភូមិ​សាស្ត្រ និង​ជា​គូរផែនទី ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៧៣ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

​ច​ច ប៊ូល គណិត​វិទូ​ជនជាតិ​អង់គ្លេស​