មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​០៥-០៦ វិច្ឆិកា​

220

-១៤៩៤៖ ហាន​ស៍ សាច​ស៍ (Hans Sachs) ជា​តារាចម្រៀង​ជនជាតិ អាល្លឺម៉ង់ , កវី , អ្នកនិពន្ធ​រឿងល្ខោន ព្រមទាំង​ជា​អ្នក​កែច្នៃ​ស្បែកជើង ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៥៧៦ ។​
​ ​
-១៦១៥៖ អ៊ីប្រាហ៊ីម ទី​១ (Ibrahim I) ជា​មេដឹកនាំ​ពួក​មូស្លីម​នៃ របប​ផ្តាច់ការ​អូ​តូ​ម៉​ង់​ពី​ឆ្នាំ​១៦៤០ រហូតដល់​ស្លាប់​នៅ​ឆ្នាំ​១៦៤៨​។​
​ ​
-១៨៥០៖ អេ​ល​ឡា វី​ល​ឡេ វី​លខក (Ella Wheeler Wilcox) ជា​អ្នក និពន្ធ​អាមេរិកាំង និង​ជា​កវី ។ កំណាព្យ ដែលជា​ស្នាដៃ​របស់គាត់​មាន​ចំណង ជើង​ថា Soiltude ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩១៩ ។​
​ ​
-១៨៥១៖ ស្ហា​លស៍ ឌុយ​ពុ​យ (Charles Dupuy) ជា​នាយករដ្ឋមន្ត្រី ទី​៦០ នៃ​ប្រទេស​បារាំង កាន់តំណែង ពីថ្ងៃ​ទី​៤​មេសា​ឆ្នាំ​១៨៩៣​ដល់​ថ្ងៃទី​៣ ធ្នូ​ឆ្នាំ​១៨៩៣ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩២៣ ។​
​ ​
-១៨៥៤៖ ប៉ូល សា​បា​ជេ (Paul Sabatier) ជា​គីមី​វិទូ​បារាំង និង ជា​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​ទូ​លូ​ស (University of Toulouse) នៅ​ឆ្នាំ ១៩៤១ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៤១ ។​
​ ​
-១៨៥៥៖ ឡេ​អុង តេស​សឺ​រ៉ង់ ដឺ បូរ​ត៍ (Lon Teisserenc de Bort) ជា អ្នក​ឧតុនិយមវិទ្យា​បារាំង គាត់​ទទួល បាន​កេរ្តិ៍ឈ្មោះ​ល្បី​ដោយសារ​ការ​ឃើញ បរិយាកាស​ហ៊ុមព័ទ្ធ ។ លោក​ស្លាប់​នៅ ឆ្នាំ​១៩១៣​។​
​ ​
-១៨៥៥៖ អឺ​ហ្សែ​ន វី ដេ​បដ៍ (Eugene V. Debs) ជា​មេដឹកនាំ​សហជីព ជនជាតិ​អាមេរិកាំង និង​ជា​អ្នកបង្កើត សហជីព​ពលកម្ម​អន្តរជាតិ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩២៦ ។​
​ ​
-១៨៨៥៖ វី​ល ដុ​រ៉េ​ន​ត៍ (Will Durant) ជា​អ្នកនិពន្ធ​អាមេរិកាំង , អ្នក ប្រវត្តិសាស្ត្រ ព្រមទាំង​ជា​ទស្សនវិទូ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៨១ ។
​ ​
-១៨៩២៖ ជេ ប៊ី អេស ហល​ឌែ​ន (J. B. S. Haldane) ជា​អ្នក ឯកទេស​ខាង​ព​ន្ធុ​វិជ្ជា​ជនជាតិ​ស្កុ​ត កំណើត​អង់គ្លេស និង​ជា​អ្នក​ជីវសាស្ត្រ បដិវត្តន៍ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៦៤ ។​
​ ​
-១៩២១៖ ហ្វា​វ​ហ្ស៊ី​យ៉ា ហ្វុ​អាដ (Fawzia Fuad) ជា​ព្រះអង្គម្ចាស់ក្សត្រិយ៍ នៃ​ប្រទេស​អេ​ហ្ស៊ី​ប និង​ជា​មហេសី របស់​ស្តេច​ម៉ូ​ហាម​ម៉ា​ដ រ៉េ​ហ្សា ប៉ា​ឡា​វី (Mohammad Reza Pahlavi) នៃ​ប្រទេស អ៊ីរ៉ង់ ។​

​មនុស្ស​ល្បី​ដែល​កើត​ថ្ងៃទី​៦​វិច្ឆិកា​
-១៦៦១៖ ស្ហា​លស៍ ទី​២ (Charles II) ជា​ព្រះមហាក្សត្រ​នៃ ប្រទេស​អេ​ស្ប៉ា​ញ សោយរាជ្យ​ពីថ្ងៃ ទី​១៧​កញ្ញា​ឆ្នាំ​១៦៦៥​រហូតដល់​សោយ ទិវង្គត​ថ្ងៃទី​១​វិច្ឆិកា​ឆ្នាំ​១៧០០ ។​
​ ​
-១៨១៤៖ អា​ដូ​ល​ហ្វេ សា​ហ្ស (Adolphe Sax) ជា​អ្នក​រចនា​ម៉ូត ឧបករណ៍​តន្ត្រី​ជនជាតិ​បែលហ្ស៊ិក និង​ជា​តន្ត្រីករ​ផ្នែក​ខ្លុយ និង​ត្រែ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៩៤ ។​
​ ​
-១៨៣៣៖ ចូ​ណាស លី (Jonas Lie) ជា​អ្នកនិពន្ធ​ប្រលោមលោក ជនជាតិ​ន័​រ​វែ​ស , កវី ព្រមទាំង​ជា​អ្នក និពន្ធ​រឿងល្ខោន ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩០៨ ។​
​ ​
-១៨៣៥៖ សេសារ ឡូ​ម​ប្រូ​សូ (Cesare Lombroso) ជា​អ្នកសិក្សា​អំពី ឧក្រិដ្ឋកម្ម​វិទ្យា​ជនជាតិ​អ៊ីតាលី និង ជា​វេជ្ជបណ្ឌិត​ព្យាបាល​រោគ​សតិ​។ គាត់ បាន​អ្នកបង្កើត​សាលា​នៃ​ឧក្រិដ្ឋកម្ម​របស់ ប្រទេស​អ៊ីតាលី ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩០៩ ។​
​ ​
-១៨៤១៖ ណេ​ល​សាន់ ដាប់ ប៊​ល​យូ អ​ល​ឌ្រិ​ច (Nelson W. Aldrich) ជា​អ្នកនយោបាយ​អាមេរិកាំង និង​ជា មេដឹកនាំ​នៃ​គណបក្ស​សាធារណរដ្ឋ នៅក្នុង​ព្រឹទ្ធសភា ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩១៥ ។​
​ ​
-១៨៤១៖ អា​ម៉​ង់​ដ៍ ហ្វា​ល​លី យ៉ែ​រ៍ (Armand Fallières) ជា​នាយក​រដ្ឋ មន្ត្រី​ទី​៤៨ នៃ​ប្រទេស​បារាំង កាន់ តំណែង​ពីថ្ងៃ​ទី​១៩​មករា​ឆ្នាំ​១៨៨៣ ដល់​ថ្ងៃទី​២១​កុម្ភៈ​ឆ្នាំ​១៨៨៣ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៣១ ។​
​ ​
-១៨៥៥៖ អ៊ី អេស ហ្គោ​ស​នី (E. S. Gosney)​ជា​សុជាតិ​វិទូ​អាមេរិកាំង និង​ជា​អ្នកស្នេហាជាតិ ។ គាត់​បាន បង្កើត​អង្គការ​មួយ​ស្តីពី​ការលើកតម្កើង មនុស្សជាតិ​ឱ្យ​ល្អប្រសើរ​ដែលមាន ឈ្មោះ​ហៅ​កាត់​ថា HBF ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៤២ ។​
​ ​
-១៨៦០៖ អ៊ី​ញ៉ា​ស៊ី ចាន ប៉ា​ដេ​រ៉េវ​ស្គី (Ignacy Jan Paderewski) ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ប៉ូឡូញ កាន់តំណែង​ពីថ្ងៃ​ទី​១៦​មករា​ឆ្នាំ ១៩១៩​ដល់​ថ្ងៃទី​៩​វិច្ឆិកា​ឆ្នាំ​១៩១៩ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៤១​។​
​ ​
-១៨៦១៖ ជេ​ម​ស៍ ណេ​ស្មី​ត (James Naismith) ជា​គ្រូបង្វឹក​កីឡា អាមេរិកាំង​កំណើត​កាណាដា ។ គាត់ ជា​អ្នក​បង្កើតឱ្យមាន​កីឡាបាល់បោះ​នៅ ឆ្នាំ​១៨៩១ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៣៩​។​
​ ​
-១៩៧២៖ អា​ដូ​នី​ស ហ្សូ​ហ្ស៊ី យ៉ា​ដេ​ស (Adonis Georgiades) ជា​អ្នក នយោបាយ​ក្រិ​ក , អ្នកប្រវត្តិសាស្ត្រ , អ្នក បោះពុម្ព , អ្នកនិពន្ធ ៕

​អេ​ល​ឡា វី​ល​ឡេ វី​លខក អ្នកនិពន្ធ​អាមេរិកាំង​
ចូ​ណាស លី អ្នកនិពន្ធ​ប្រលោមលោក​ជនជាតិ​ន័​រ​វែ​ស​