មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​០១​កក្កដា​

891
ចែករម្លែក

-១៤៨១៖ គ្រី​ស្តៀន ទី​២ (Christian II) ជា​ព្រះមហាក្សត្រ​នៃ ប្រទេស​ដា​ណា​ម៉ាក សោយរាជ្យ​ពីថ្ងៃ ទី​២២​កក្កដា​ឆ្នាំ​១៥១៣​ដល់​ថ្ងៃទី​២០ មករា​ឆ្នាំ​១៥២៣​។ សោយ​ទិវង្គត​ឆ្នាំ ១៥៥៩ ។​
​ ​
-១៥០៦៖ ល្វី​ស​ទី​២(Louis II) ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស​ហុង​គ្រី សោយរាជ្យ​ពី​ឆ្នាំ​១៥១៦​រហូតដល់ សោយ​ទិ​ង្គ​ត​ឆ្នាំ​១៥២៦ ។​
​ ​
-១៥៧៤៖ ចូ​សេ​ហ្វ ហល (Joseph Hall) ជា​សង្ឃនាយក​ជនជាតិ អង់គ្លេស , អ្នកនិពន្ធ​ដៀលត្មះ ព្រមទាំង ជា​អ្នក​បង្រៀន​ខាង​សីលធម៌ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៦៥៦​។​
​ ​
-១៦៤៦៖ ហ្គ​ត់​ហ្វ្រី​ដ ឡេ​ប នី​ហ្ស (Gottfried Leibniz) ជា​ទស្សនវិទូ អាល្លឺម៉ង់ និង​ជា​គណិត​វិទូ គាត់​បាន សរសេរ​ភាសា​ជាច្រើន​លើកដំបូង រួមមាន​ភាសាឡាតាំង , បារាំង និង អាល្លឺម៉ង់ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧១៦​។​
​ ​
-១៧២៥៖ ហ្ស​ង់ បាប​ទី​ស ដូ​ណេ​ទៀន ដឺ វី​មឺ​រ (Jean-Baptiste Donatien de Vimeur) ជា​អភិជន​ជនជាតិ បារាំង​និង​ជា​ទាហាន​នៅ​សម័យ​សង្គ្រាម បដិវត្តន៍​អាមេរិកាំង ។ លោក​ស្លាប់​នៅ ឆ្នាំ​១៨០៧ ។​
​ ​
-១៨៦៩៖ វីល្លៀម ស្ត្រាំ​ង (William Strunk)​ជា​អ្នកនិពន្ធ​អាមេរិកាំង និង​ជា​សាស្ត្រាចារ្យ​នៅ​សកល វិទ្យាល័យ Cornell ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៤៦ ។​
​ ​
-១៨៧២៖ ល្វី​ស ប្លេ​រៀ​ត (Louis Blreiot) ជា​អាកាសយានិក​ជន ជាតិ​បារាំង , អ្នក​ច្នៃ​បង្កើត ហើយ​ជា វិស្វករ​ផងដែរ ។ លោក​ស្លាប់​នៅ ឆ្នាំ​១៩៣៦ ។​
​ ​
-១៨៧៩៖ ឡេ​អុង ហ្ស៊ូ​អូ (Leon Jouhaux) ជា​មេដឹកនាំ​សហជីព​ពាណិជ្ជ កម្ម​បារាំង និង​ជា​ជ័យលាភី​ណូបែល នៅ​ឆ្នាំ​១៩៥១ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៥៤ ។​
​ ​
-១៨៩៩៖ កុងស្តា​នទី​សនូ​ស ត្សា​ត​សូ​ស (Konstantinos Tsatsos) ជា អ្នកការទូត​ជនជាតិ​ក្រិ​ក , សាស្ត្រាចារ្យ ខាងច្បាប់ , អ្នកប្រាជ្ញ ព្រមទាំង​ជា​អ្នក នយោបាយ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៨៧ ។​
​ ​
-១៩៤១៖ អាល​ហ្វ្រិ​ដ ជី​. ជី​ល​មែន (Alfred G. Gilman) ជា​ពេទ្យ ផ្សំ​ថ្នាំ​ជនជាតិ​អាមេរិកាំង និង​ជា​អ្នក ជីវគីមី ។ គាត់​ទទួលបាន​ជ័យលាភី ណូបែល​ផ្នែក​សរីរវិទ្យា​ឬ​ឱសថ ៕ ​ស្រាវជ្រាវ​ដោយៈ​ផល្លា​

ឡេ​អុង ហ្ស៊ូ​អូ មេដឹកនាំ​សហជីព​ពាណិជ្ជកម្ម​បារាំង​