មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​១១ វិច្ឆិកា​

254

-១១៥៤៖ សង់​សូ​ទី​១ (Sancho I)​ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ សោយរាជ្យ​ពីថ្ងៃ​ទី​៦ ធ្នូ ឆ្នាំ​១១៨៥ រហូត ដល់​សោយ​ទិវង្គត​ថ្ងៃទី​២៦​មីនាឆ្នាំ ១២១២ ។​
​ ​
-១៤៩៣៖ ប៉ា​រ៉ា​សេល​សុស (Paracelsus) ជា​គ្រូពេទ្យ​ស្វ៊ី​ស​នៃ បុព្វ​សម័យ​រឺ​ណេ​សង់ , អ្នក​ច្នៃ​រ៉ែ , អ្នក ភូតគ្រាម​សាស្ត្រ , ហោរា និង​ជា​អ្នក រហស្ស​សាស្ត្រ​ទូទៅ ។ លោក​ស្លាប់​នៅ ឆ្នាំ​១៥៤១ ។​
​ ​
-១៥៩៩៖ អូត​តា​វី​យ៉ូ ពី​កកូ​ឡូ មី​នី (Ottavio Piccolomini) ជា​ឧ​ត្ត​ម សេនីយ៍​ជនជាតិ​អ៊ីតាលី​បាន​បម្រើការ ជា​សេនាប្រមុខ​នៃ​អាណាចក្រ ហូ​លី​រ៉ូ​ម៉ាំង ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៦៥៦ ។​
​ ​
-១៨៥៧៖ ចា​ណេ​ត អេ​ស្គី​ន ស្តុ​អាត (Janet Erskine Stuart) ជា សមណី​កាតូលិក​រ៉ូ​ម៉ាំង និង​ជា​អ្នក ឯកទេស​ខាង​ការអប់រំ ។ លោកស្រី ស្លាប់​នៅ​ឆ្នាំ​១៩១៤ ។​
​ ​
-១៨៦៣៖ ប៉ូល ស៊ី​ញ៉ាក (Paul Signac) ជា​វិចិត្រករ​បារាំង​បែប អារម្មណ៍​និយម ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៣៥ ។​

-១៨៦៤៖ អាល​ហ្វ្រេ​ដ ហេ ម៉ាន់ ហ្វ្រ៊ី​ដ (Alfred Hermann Fried) ជា​អ្នក​សន្តិភាព​និយម​ជនជាតិ​ជី​ហ្វ កំណើត​អូទ្រីស , អ្នកសារព័ត៌មាន ព្រមទាំង​ជា​សហ​ស្ថាបនិក​នៃ​ចលនា សន្តិភាព​អាល្លឺម៉ង់ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩២១ ។​
​ ​
-១៨៦៩៖ ហ្គា​តេ​ណូ ប្រេ​ស​ស៊ី (Gaetano Bresci) ជា​អ្នក​អនាធិបតេយ្យ និយម​ជនជាតិ​អាមេរិកាំង​ដើមកំណើត អ៊ីតាលី​បានធ្វើ​ឃាត​ស្តេច​អុម​ប៊ែ​រ​តូ ទី​១ (Umberto I) នៃ​ប្រទេស​អ៊ីតាលី​។ លោក ស្លាប់​នៅ​ឆ្នាំ​១៩០១ ។​
​ ​
-១៨៨២៖ ហ្គុ​ស្តា​ហ្វ ទី​៦ អា​ដូ​ល​ហ្វ៍ (Gustaf VI Adolf) ជា ព្រះមហាក្សត្រ​នៃ​ប្រទេស​ស៊ុយអែត សោយរាជ្យ​ពីថ្ងៃ​ទី​២៩​តុលា​ឆ្នាំ​១៩៥០ រហូតដល់​សោយ​ទិ​វ​ង្គ​ថ្ងៃទី​១៥​កញ្ញា​ឆ្នាំ ១៩៧៣ ។​
​ ​
-១៨៨៨៖ អា​បុល កាឡា​ម អា​ហ្សា​ដ (Abul Kalam Azad) ជា អ្នក ប្រាជ្ញ​មូស្លីម​ដើមកំណើត​ឥណ្ឌា និង​ជា មេដឹកនាំ​នយោបាយ​ជាន់ខ្ពស់​នៃ​ចលនា ឯករាជ្យ​ឥណ្ឌា ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៥៨ ។​
​ ​
-១៩០១៖ អែ​ហ្វ វ៉េ​ន វី​ក ម៉ា​សាន់ (F. Van Wyck Mason) ជា​អ្នក ប្រវត្តិសាស្ត្រ​អាមេរិកាំង និង​ជា​អ្នកនិពន្ធ ប្រលោមលោក ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៧៨ ៕ ស្រាវជ្រាវ​ដោយ​: ផល្លា​

​អាល​ហ្វ្រេ​ដ ហេ ម៉ាន់ ហ្វ្រ៊ី​ដ អ្នក​សន្តិភាព​និយម​ជនជាតិ​ជី​ហ្វ កំណើត​អូទ្រីស​