មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​១២ វិច្ឆិកា​

271

-១៥២៨៖ ស៊ី ជី​គួ​ង (Qi Jiguang) ជា​ឧ​ត្ត​ម​សេនីយ៍​យោធា​ចិន និង​ជា​វីរបុរស​ជាតិ​នៅ​សម័យ​សន្តតិ​-​វង្ស​មីង (Ming Dynasty) ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៥៨៨ ។​
​ ​
-១៦៤៨៖ ជូ​អាណា អ៊ី​ណេ​ស ដឺ ឡា គ្រូ​ស (Juana Inés de la Cruz) ជា អ្នកប្រាជ្ញ​ជនជាតិ​ម៉ិ​ក​ស៊ិ​ក , កវី​, អ្នកនិពន្ធ​, ព្រមទាំង​ជាស​មណី​នៃ​ខេត្ត Viceroy នៃ​ប្រទេស​អេ​ស្ប៉ា​ញ ។ លោកស្រី​ស្លាប់ នៅ​ឆ្នាំ​១៦៩៥ ។​
​ ​
-១៧២៩៖ ល្វី​ស អង់​ទាន់ ដឺ ប៊ូ​ហ្គាំ​ង​វី​ល (Louis Antoine de Bougainville¦) ជា​មេបញ្ជាការ​ទ័ព ជើង​ទឹក​បារាំង​និង​ជា​អ្នករុករក ។ គាត់ ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដោយ សារ​ក្បួនទ័ព​ចេញ​ច្បាំង​នៅ​កោះ Falkland និង​ការធ្វើដំណើរ​តាម​នាវា ឆ្ពោះទៅកាន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨១១​។​
​ ​
-១៧៩៥៖ ថេដ​ដឺ​ស វីល្លៀម ហារ​រី​ស (Thaddeus William Harris) ជា​អ្នកសិក្សា​ស្រាវជ្រាវ​ពី​សត្វល្អិត​តាម បែប​វិទ្យាសាស្ត្រ និង​ជា​អ្នក​រុក្ខសាស្ត្រ អាមេរិកាំង ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៥៦ ។​
​ ​
-១៨១៥៖ អេ​លីហ្សា​ប៊ែ​ត ខេ​ឌី ស្តេ​ន​ថុ​ន (Elizabeth Cady Stanton) ជា​សកម្មជន​សង្គម​ជនជាតិ អាមេរិកាំង និង​ជា​មេដឹកនាំ​សំខាន់​នៃ​ចលនា សម្រាប់​ស្ត្រី​លើកដំបូង ។ លោកស្រី​ស្លាប់ នៅ​ឆ្នាំ​១៩០២ ។​
​ ​
-១៨១៧៖ បា​ហា អ៊ុ​ល ឡា (Bah’u’llh) ជា​ជនជាតិ​ពែ​ក្ស​និង​ជា​អ្នក បង្កើត​និកាយ​សាសនា​មួយ​ឈ្មោះថា បា​ហា​អ៊ី​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៩២ ។​
​ ​
-១៨៤២: ច​ន វីល្លៀម ស្ត្រា​ត​ត៍ (John William Strutt) ជា​អ្នក​រូប​និយម អង់គ្លេស​គាត់​ទទួលបាន​ជ័យលាភី ណូបែល​ផ្នែក​ឱសថ​នៅ​ឆ្នាំ​១៩០៤ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩១៩ ។​
​ ​
-១៨៤៨៖ អេ​ឌុ​អាដ ម៉ូ​ល​លើ (Eduard Müller) ជា​ប្រធានាធិបតី​នៃ ប្រទេស​ស្វ៊ី​ស កាន់តំណែង​បី​អាណត្តិ ។ អណ​ត្តិ​ទី​១​នៅ​ឆ្នាំ​១៨៩៩​ទី​២​ឆ្នាំ ១៩០៧ និង​អណ​ត្តិ​ទី​៣​ឆ្នាំ​១៩១៣ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩១៩ ។​
​ ​
-១៨៦៦៖ សុន យ៉ា​ត​សេន (Sun Yat-sen) ជា​ប្រធានាធិបតី​បណ្តោះ​-​អាសន្ន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាន់តំណែង​ពីថ្ងៃ​ទី​២៩​ធ្នូ​ឆ្នាំ​១៩១១​ដល់ ថ្ងៃទី​១០​មីនាឆ្នាំ​១៩១២ ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៩២៥ ។​
​ ​
-១៨៨៦៖ ហ្គុ​ន​ធើ ឌី​រ៉េ​ន ហ្វៀ​ធ (Gnther Dyhrenfurth) ជា​អ្នក ឡើង​ភ្នំ​ជនជាតិ​អាល្លឺម៉ង់ , ភូ​តុ​ព្ភ​វិទូ និង ជា​អ្នករុករក​តាម​តំបន់​ជួរ​ភ្នំ​ហិមាល័យ (Himalayas) នៅ​អាស៊ី ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៩៧៥ ៕ ស្រាវជ្រាវ​ដោយ​: ផល្លា​

ស៊ី ជី​គួ​ង ឧ​ត្ត​ម​សេនីយ៍​យោធា​ចិន និង​ជា​វីរបុរស​ជាតិ​នៅ​សម័យ​សន្តតិវង្ស​មីង​