មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​១៤ វិច្ឆិកា​

416

-១៧១៩៖ ឡេ​អូ​ប៉ូល ម៉ូ​ហ្សា​ត៍ (Leopold Mozart) ជា​អ្នកនិពន្ធ​បទ​ភ្លេង អាល្លឺម៉ង់ , អ្នកភ្លេង​វង់​ធំ និង​ជា​អ្នក កូត​វី​យ៉ូ​ឡុង ។ គាត់​ត្រូវបាន​គេ​ស្គាល់ រហូតមកដល់​សព្វថ្ងៃ​នេះ​ថា​ជា​បិតា និង​ជា​គ្រូ​នៅ​សម័យបុរាណ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៧៨៧ ។​
​ ​
-១៧៦៥៖ រ៉ូ​ប៊ើ​ត ហ្វុ​ល​ថុ​ន (Robert Fulton) ជា​វិស្វករ​អាមេរិកាំង និង​ជា​អ្នក​ច្នៃ​បង្កើត គាត់​បានទទួល បាន​ជោគជ័យ​ក្នុង​ការធ្វើ​ជំនួញ​កប៉ាល់ ចម្បាំង​លើកដំបូង ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨១៥ ។​
​ ​
-១៧៧១៖ ម៉ា​រី ហ្វ្រ​ង់​ស័​រ ហ្សា​វី​យ៉េ​រ ប៊ី​ស្ហា​ត (Marie Franois Xavier Bichat) ជា​អ្នក​កាយវិភាគសាស្ត្រ បារាំង និង​ជា​អ្នក​សរីរសាស្ត្រ ។​លោក ស្លាប់​នៅ​ឆ្នាំ​១៨០២ ។​
​ ​
-១៧៩៧៖ ឆាល ឡាយ​អែល (Charles Lyell) ជា​មេធាវី​អង់គ្លេស និង​ជា​ភូ​គ​ព្ភ​វិទូ​សំខាន់​ម្នាក់ នៅ​ជំនាន់​របស់ គាត់ ។ គាត់​មាន​ស្នាដៃ​ក្នុងការ​និពន្ធ សៀវភៅ​ស្តីអំពី​គោលការណ៍​នៃ​ភូគព្ភសាស្ត្រ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៧៥ ។​
​ ​
-១៨៦៣៖ ឡេ​អូ ប៊ែ​កេឡ​ង់ (Leo Baekeland) ជា​គីមី​វិទូ​បែលហ្ស៊ិក គាត់​មាន​ស្នាដៃ​ក្នុង​ការច្នៃ​បង្កើត​ក្រដាស និង​ប្លា​ស្ទិ​ក ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៤៤​។​
​ ​
-១៨៧៥៖ ហ្គ្រេ​ហ្សូ​រី​យ៉ូ ដែល ពី​ឡា (Gregorio del Pilar) ជា​ឧ​ត្ត​ម សេនីយ៍​វ័យក្មេង​នៅក្នុង​កងកម្លាំង បដិវត្តន៍​ហ្វីលីពីន​នា​អំឡុងពេល​សង្គ្រាម អាមេរិក និង​ហ្វីលីពីន​។ គាត់​ត្រូវបាន គេ​ផ្តល់​រហ្ស​សនាម​ថា Boy General ហើយ​ស្លាប់​នៅ​ឆ្នាំ​១៨៩៩​។​
​ ​
-១៨៨៩៖ ចា​វ៉ា​ហា​ឡា​ល នេ​រុ (Jawaharlal Nehru) ជា​នាយករដ្ឋមន្ត្រី ទី​១ នៃ​ប្រទេស​ឥណ្ឌា កាន់តំណែង​ពីថ្ងៃ ទី​១៥​សីហា​ឆ្នាំ​១៩៤៧​រហូតដល់​ស្លាប់ នៅ​ថ្ងៃទី​២៧​ឧសភា​ឆ្នាំ​១៩៦៤ ។​
​ ​
-១៨៩១៖ ហ្វ្រេ​ដឺ​រីក បាន​ទីង (Frederick Banting) ជា​វេជ្ជបណ្ឌិត កាណាដា គាត់​មាន​ស្នាដៃ​ក្នុងការ រកឃើញ​ថ្នាំ​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជា​ជ័យលាភី​ណូបែល ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៤១ ។​
​ ​
-១៩១៦៖ រ៉ូ​ហ្សេ អា​ប៉េ​រី (Roger Apéry) ជា​គណិត​វិទូ​បារាំង​ដើម កំណើត​ក្រិ​ក ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៩៤ ។​
​ ​
-១៩៥៣៖ ដូ​មី​នី​ក ដឺ វី​យេ​ប៉ាំង (Dominique de Villepin) ជា​អតីត នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​បារាំង កាន់ តំណែង​ពីថ្ងៃ​ទី​៣១​ឧសភា​ឆ្នាំ​២០០៥ រហូតដល់​ថ្ងៃទី​១៧​ឧសភា​ឆ្នាំ​២០០៧ ៕ ស្រាវជ្រាវ​ដោយ​៖ ផល្លា​

​រ៉ូ​ប៊ើ​ត ហ្វុ​ល​ថុ​ន វិស្វករ​អាមេរិកាំង និង​ជា​អ្នក​ច្នៃ​បង្កើត​