មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​១៧ វិច្ឆិកា​

259

-៩​វ៉េ​ស្ពា​ស្យៀ​ន (Vespasian) ជា​ព្រះ​ចៅ​អធិរាជ​ទី​៩​នៃ​ប្រទេស​រ៉ូម សោយរាជ្យ​ពីថ្ងៃ​ទី​១​កក្កដា​ឆ្នាំ​៦៩​រហូត ដល់​សោយ​ទិវង្គត​ថ្ងៃទី​២៣​មិថុនា ឆ្នាំ​៧៩​។​
​ ​
-១៥៨៧៖ ហ្ស៊ូ​ស្ត វ៉ាន ដេ​ន វ៉ុ​ន​ដែល (Joost van den Vondel) ជា​កវី ហូ​ឡង់ និង​ជា​អ្នកនិពន្ធ​រឿងល្ខោន ដែល​ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៦៧៩​។​
​ ​
-១៦៨១៖ ព្យែ​រ ហ្វ្រ​ង់​ស័​រ ឡឺ គួ​រ៉ា​យ៉េ (Pierre Francois le Courayer) ជា​អ្នកនិពន្ធ​នៃ​សាសនា​កាតូលិក ជនជាតិ បារាំង​។ គាត់​ជា​ជន​ដែល​គេ​បង្ខំ​ឱ្យចាកចោល​ស្រុក​ទៅកាន់​ប្រទេស អង់គ្លេស​ជាច្រើន​ឆ្នាំ ហើយ​ស្លាប់​នៅ ឆ្នាំ​១៧៧៦​។​
​ ​
-១៦៨៥៖ ព្យែ​រ ហ្គោល​ជេ ដឺ វ៉ា​រ៉េ​ន (Pierre Gaultier de Varennes) ជា​មន្ត្រី​យោធា​បារាំង​ដើមកំណើត កាណាដា ,​អ្នកជំនួញ​ស្បែក​និង​រោមសត្វ និង​ជា​អ្នករុករក ។ លោក​ស្លាប់​នៅ ឆ្នាំ​១៧៤៩​។​
​ ​
-១៧៤៩៖ នី​កូ​ឡាស អាប​ប៉ែត (Nicolas Appert) ជា​ជនជាតិ​បារាំង និង​ជា​អ្នក​ច្នៃ​បង្កើត​កំប៉ុង សម្រាប់​ដាក់ អាហារ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៤១​។​
​ ​
-១៧៥៥៖ ល្វី​ស​ទី​១៨ (Louis XVIII) ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស បារាំង កាន់តំណែង​ពីថ្ងៃ​ទី​១១​មិថុនា ឆ្នាំ​១៧៩៥​រហូត​សោយ​ទិវង្គត​ដល់​ថ្ងៃ ទី​១៦​កញ្ញា​ឆ្នាំ​១៨២៤​។​

-១៧៦៥៖ ហ្សា​ក់ ម៉ាក​ដូ​ណា​លដ៍ (Jacques MacDonald) ជា​សេនាប្រមុខ បារាំង​និង​ជា​មេដឹកនាំ យោធា​នៅ​អំឡុង ពេល​បដិវត្តន៍​បារាំង​និង​សង្គ្រាម ណាប៉ូឡេអុង ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៤០​។​
​ ​
-១៧៩០៖ អូ​ហ្គុ​ស្ត ហ្វែ​ឌី​ណង់ ម៉ូ​ប៊ី​យុ​ស (August Ferdinand Mobius) ជា​គណិត​វិទូ​អាល្លឺម៉ង់ និង​ជា​តារាវិទូ ខាង​ទ្រឹស្តី ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៦៨​។
​ ​
-១៨៨៦៖ វល​ថឺ ថេ​រ៉េ​ន ស្តេ​ស (Walter Terence Stace) ជាម​ន្ត្រី ស៊ីវិល​អង់គ្លេស , អ្នក​អប់រំ ព្រមទាំង​ជា ទស្សនវិទូ​ផងដែរ​។ លោក​ស្លាប់​នៅ ឆ្នាំ​១៩៦៧​។​
​ ​
-១៨៨៧៖ ប៊ែ​ណាដ ម៉ាន​ត៍ ហ្គោ​មេ​រី (Bernard Montgomery) ជា មេបញ្ជាការ​អង់គ្លេស​នា​សម័យ​សង្គ្រាម លោក​លើក​ទី​២​។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៧៦ ៕

​នី​កូ​ឡាស អាប​ប៉ែត ជនជាតិ​បារាំង និង​ជា​អ្នក​ច្នៃ​បង្កើត​កំប៉ុង​សម្រាប់​ដាក់ អាហារ