មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​១៨ វិច្ឆិកា​

252

-១៦៤៧៖ ព្យែ​រ បេ​យល៍ (Pierre Bayle) ជា​ទស្សនវិទូ​បារាំង​និង​ជា អ្នកនិពន្ធ ។ សៀវភៅ​ដែលជា​ស្នាដៃ និពន្ធ​របស់គាត់​មាន​ចំណងជើង​ថា Historical and Critical Dictionary បាន បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​១៧០៦ ។ លោក ស្លាប់​នៅ​១៧០៦ ។​
​ ​
-១៧២៧៖ ហ្វី​លី​ប៊ែ​ត កុំ​មែ​សុង (Philibert Commerson) ជា​ធម្មជាតិ វិទូ​បារាំង គាត់​ត្រូវបាន​គេ ស្គាល់​និង ល្បីឈ្មោះ​ដោយសារ​ការធ្វើដំណើរ តាម​នាវា​ជុំវិញ​កោះ , ទ្វីប និង​ភពផែនដី ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៧៧៣ ។​
​ ​
-១៧៧២៖ ល្វី​ស ហ្វេ​ឌី​ណង់ (Louis Ferdinand) ជា​ព្រះមហាក្សត្រ នៃ​ប្រទេស​ព្រុស និង​ជា​ទាហាន​នៅ សម័យ​សង្គ្រាម​ណាប៉ូឡេអុង ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨០៦ ។​
​ ​
-១៧៨៧៖ ល្វី​ស ដា​ហ្គែ​រ (Louis Daguerre) ជា​វិចិត្រករ​បារាំង និង​ជា​អ្នក​រូប​និយម ។ គាត់​មាន​ស្នាដៃ ក្នុងការ​បង្កើតឱ្យមាន​រូបថត​ដែល​ថត ភ្លាម​បាន​ភ្លាម ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៥១ ។​
​ ​
-១៨០៤៖ អាល​ហ្វុ​ង​សូ ហ្វែ រ៉េ​រ៉ូ ឡា ម៉ា​ម៉ូ​រ៉ា (Alfonso Ferrero La Marmora) ជា​ឧ​ត្ត​ម​សេនីយ៍​ជនជាតិ អ៊ីតាលី និង​ជា​រដ្ឋបុរស ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៨៧៨ ។​
​ ​
-១៨១០៖ អេ​សា ហ្គ្រេ (Asa Gray) ជា​អ្នក​រុក្ខសាស្ត្រ​ជនជាតិ អាមេរិកាំង​ដ៏​សំខាន់​ម្នា​ក់នា​សតវត្សរ៍ ទី​១៩ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៨៨ ។​
​ ​
-១៨៣២៖ អា​ដូ​ហ្វ អេ​រីក ណូ​ដេ​ន​ស្គី​យ៉ូ​លដ៍ (Adolf Erik Nor-denskiöld) ជា​អ្នកជំនួញ​ដែល​កាន់កាប់ ផ្នែក​មួយ​នៃ​ឧស្សាហកម្ម​ជនជាតិ ហ្វាំ​ង​ឡង់ , ភូ​គ​ព្ភ​វិទូ , អ្នកសិក្សា​អំពី​រ៉ែ និង​ជា​អ្នករុករក ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩០១ ។​
​ ​
-១៨៣៦៖ ដាប់​ប៊​ល​យូ អេស ហ្ស៊ី​ល​ប៊ើ​ត (W. S. Gilbert) ជា​អ្នកនិពន្ធ រឿងល្ខោន​ជនជាតិ​អង់គ្លេស , ព្រមទាំង ជា​កវី​ផងដែរ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩១១​។​
​ ​
-១៨៨២៖ ហ្សា​ក់ ម៉ា​រី​តាំង (Jacques Maritain) ជា​ទស្សនវិទូ​នៃ សាសន​កាតូលិក​ជនជាតិ​បារាំង ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៧៣ ។​
​ ​
-១៩០៦៖ ច​ច វ៉​លដ៍ (George Wald) ជា​អ្នកវិទ្យាសាស្ត្រ​អាមេរិកាំង និង​ជា​ជ័យលាភី​ណូបែល​នៅ​ឆ្នាំ​១៩៦៧​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៩៧ ៕ ស្រាវជ្រាវ​ដោយ​៖ ផល្លា​

​ល្វី​ស ដា​ហ្គែ​រ វិចិត្រករ​បារាំង និង​ជា​អ្នក​រូប​និយម​