មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​១៩-២០ វិច្ឆិកា​

266

ˆ​មនុស្ស​ល្បី​ដែល​កើត​ថ្ងៃទី​១៩​វិច្ឆិកា​
​ ​
-១៤៦៤៖ ហ្កោ កាស៊ី​វ៉ា​បា​រ៉ា (Go-Kashiwabara) ជា​ព្រះ​ចៅ​អធិរាជ ទី​១០៤ សោយរាជ្យ​ពីថ្ងៃ​ទី​១៦​វិច្ឆិកា ឆ្នាំ​១៥០០ រហូតដល់​សោយ​ទិវង្គត ថ្ងៃទី​១៩​ឧសភា​ឆ្នាំ​១៥២៦ ។​
​ ​
-១៦០០៖ ឆាល​ទី​១ (Charles I) ជា​ព្រះមហាក្សត្រ​នៃ​ចក្រភព​អង់គ្លេស សោយរាជ្យ​ពីថ្ងៃ​ទី​២៧ មីនា ឆ្នាំ​១៦២៥ រហូតដល់​សោយ​ទិវង្គត​ថ្ងៃទី​៣០​មករា ឆ្នាំ​១៦៤៩ ។​
​ ​
-១៦០០៖ លី​អឺ​វ៉េ វ៉ង់ អាយ​ត៍ ហ្សេ​ម៉ា (Lieuwe van Aitzema) ជា​អ្នកប្រវត្តិសាស្ត្រ​ជនជាតិ​ហូ​ឡង់ , អ្នក ការទូត និង​ជា​ចារបុរស ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៦៦៩ ។​
​ ​
-១៦១៧៖ អឺស​តា​សេ ឡឺ ស៊ុយ​អឺរ (Eustache Le Sueur) ជា ស្ថាបនិក​ម្នាក់​ក្នុងចំណោម​ស្ថាបនិក សាលា​គំនូរ​បារាំង​។ លោក​ស្លាប់​នៅ ឆ្នាំ​១៦៥៥ ។​
​ ​
-១៧១១៖ មី​ខា​អ៊ី​ល ឡូ​ម៉ូ​ណូ សូវ (Mikhail Lomonosov) ជា​អ្នក ចេះ​ច្រើន​មុខជំនាញ​ជនជាតិ​រុស្ស៊ី , អ្នក វិទ្យាសាស្ត្រ ហើយក៏​ជា​អ្នកនិពន្ធ​ផង ដែរ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧៦៥ ។​
​ ​
-១៧២២៖ ឡេ​អូ​ប៉ូល អា​អ៊ី​ន ប្រ៊ូ​ហ្កើ (Leopold Auenbrugger) ជា​គ្រូ ពេទ្យ​ជនជាតិ​អូទ្រីស គាត់​ត្រូវបាន​គេ ស្គាល់​ថា​ជា​អ្នកបង្កើត​ឱសថ​សហ​សម័យ​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨០៩ ។​
​ ​
-១៧៥២៖ ច​ច រ៉ូ​ជឺ ក្លាក (George Rogers Clark) ជា​ទាហាន​ម្នាក់ មកពី​រដ្ឋ​វើ​ជី​នៀ និង​ជាម​ន្ត្រី​យោធា ជាន់ខ្ពស់​បំផុត​របស់​អាមេរិក​នៅ ព្រំប្រទល់​ទិសពាយ័ព្យ​ក្នុងអំឡុងពេល សង្គ្រាម​បដិវត្តន៍​អាមេរិក​។ លោក​ស្លាប់ នៅ​ឆ្នាំ ១៨១៨ ។​
​ ​
-១៨០៨៖ ចា​ណេ​ហ្ស៍ ប្លេ​វ៉េ​ស (Janez Bleiweis) ជា​អ្នកនយោបាយ ស្លូ​វ៉ា​នី , អ្នកសារព័ត៌មាន និង​ជា​មេ ដឹកនាំ​ដែល​គេ​ហៅថា​ចលនានយោបាយ ស្លូ​វ៉ា​នី​ចាស់ ហើយក៏​ត្រូវបាន​គេ ស្គាល់​ថា​ជា​បិតា​ជាតិ ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៨៨១​។​
​ ​
-១៨១២៖ កាល ស្កា​ហ្ស៍ (Karl Schwarz) ជា​សាសនវិទូ​នៃ​និកាយ ប្រូ​តេស្ត​ង់​ជនជាតិ​អាល្លឺម៉ង់ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨៨៥​។​
​ ​
-១៨៣១៖ ជេ​ម​ស៍ អេ ហ្គា​រ ហ្វៀ​ល (James A. Garfield ជា​ប្រ​ធានា ធិបតី​ទី​២០​នៃ​សហរដ្ឋអាមេរិក កាន់ តំណែង​ពីថ្ងៃ​ទី​៤​មីនាឆ្នាំ​១៨៨១​រហូត ដល់ ស្លាប់​ថ្ងៃទី​១៩​កញ្ញា​ឆ្នាំ​១៨៨១ ៕
ˆ
​មនុស្ស​ល្បី​ដែល​កើត​ថ្ងៃទី​២០​វិច្ឆិកា​

-២៧០៖ ម៉ាក​ស៊ី​មី​នុស​ទី​២ (Maximinus II) ជា​ព្រះ​ចៅ​អធិរាជ​រ៉ូ​ម៉ាំង សោយរាជ្យ​ពី​ឆ្នាំ​៣០៨​រហូតដល់ សោយ​ទិវង្គត​ឆ្នាំ​៣១៣ ។​
​ ​
-១៦២០៖ អូត​តូ វ៉ូ​ន ហ្គេ​រីក​គេ (Otto von Guericke) ជា​អ្នកវិទ្យាសាស្ត្រ អាល្លឺម៉ង់ , អ្នក​ច្នៃ​បង្កើត និង​ជា​អ្នក នយោបាយ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៦៨៦ ។​
​ ​
-១៧៦១៖ ព្យុស​ទី​៨ (Pius VIII) ជា​សង្ឃរាជ​វិហារ​កាតូលិក​ពី ឆ្នាំ​១៨២៩ រហូតដល់​អនិច្ចកម្ម​ឆ្នាំ ១៨៣០ ។​
​ ​
-១៧៦២៖ ព្យែ​រ អង់​ដ្រេ ឡា​ត្រៃ​យ៍ (Pierre André Latreille) ជា​អ្នក​សត្វវិទ្យា​បារាំង ។ លោក​ស្លាប់​នៅ ឆ្នាំ​១៨៣៣ ។​
​ ​
-១៨៤១៖ វី​កទ័រ ដុង (Victor D’Hondt) ជា​មេធាវី​បែលហ្ស៊ិក , រដ្ឋ បុរស​, គណិត​វិទូ​, និង​ជា​អ្នក​នីតិសាស្ត្រ ស៊ី​វី​ល​នៅ​សកលវិទ្យា​ល័យ Ghent ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩០១ ។​
​ ​
-១៨៤១៖ វី​ល​ហ្វ្រី​ស ឡូរី​យេ​រ (Wilfrid Laurier) ជា​នាយករដ្ឋមន្ត្រី​ទី​៧ នៃ​ប្រទេស​កាណាដា កាន់តំណែង​ពីថ្ងៃ ទី​១១​កក្កដា​ឆ្នាំ​១៨៩៦​រហូតដល់​ថ្ងៃទី​៦ តុលា​ឆ្នាំ​១៩១១​។ លោក​ស្លាប់​នៅ ឆ្នាំ​១៩១៩ ។​
​ ​
-១៨៥៨៖ សេល​ម៉ា ឡា​ហ្គើ ឡូត (Selma Lagerlf) ជា​អ្នកនិពន្ធ ស៊ុយអែត និង​ជា​ស្ត្រី​ទី​១ ដែល​ទទួល បាន​ជ័យលាភី​ណូបែល​ផ្នែក​អក្សរសាស្ត្រ​។ លោកស្រី​ស្លាប់​នៅ​ឆ្នាំ​១៩៤០​។​
​ ​
-១៨៨៤៖ ណូ​មែន ថូ​ម៉ាស (Norman Thomas) ជា​មេដឹកនាំ​សង្គម និយម​អាមេរិកាំង និង​ជា​អ្នក​សន្តិភាព និយម​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៦៨ ។​
​ ​
-១៨៩២៖ ជេ​ម កូ​ល​លី​ព (James Collip) ជា​អ្នក​ជីវគីមី​ជនជាតិ កាណាដា​និង​ជា​អ្នក​សហការ ស្រាវជ្រាវ​រកឃើញ​ថ្នាំ​បន្ថយ​ជាតិ​ស្ករ​ក្នុង ឈាម ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៦៥ ។​
​ ​
-១៨៩៦៖ ជិ​យូ​ណូ ហា​សេ​ហ្គា វ៉ា (Chiyono Hasegawa) ជា​ស្ត្រី​ជនជាតិ​ជប៉ុន​ដែលមាន​អាយុ​វែង ជាងគេ​នៃ ប្រទេស​ជប៉ុន សព្វថ្ងៃនេះ​គាត់​មាន​អាយុ ១១៤​ឆ្នាំ ។​
​ ​
-១៩០៣៖ អ៊ី​ស​ទី​យ៉ាក ហ៊ូ​ស សេន គុ​រ៉េ​ស​ស៊ី (Ishtiaq Hussain Qureshi) ជា​អ្នកប្រវត្តិសាស្ត្រ​ជនជាតិ ប៉ា​គី​ស្ថាន , អ្នក​អប់រំ ព្រមទាំង​ជា​អ្នក ប្រាជ្ញ​ផងដែរ ៕

មីខាអ៊ីល ឡូម៉ូណូ សូវ អ្នកចេះច្រើនមុខជំនាញជនជាតិរុស្ស៊ី
​វី​កទ័រ ដុង មេធាវី​បែលហ្ស៊ិក