មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​២២ វិច្ឆិកា​

214

-១៤៥៧៖ ចា​កូប អូ​ប្រេច​ត៍ (Jacob Obrecht) ជា​អ្នកនិពន្ធ​បទ​ភ្លេង ហូ​ឡង់​នា​សម័យ​បុព្វ​រឺ​ណេ​សង់ គាត់ ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បី​នៅ​ប៉ែក​អឺរ៉ុប នា​ចុង​សតវត្សរ៍​ទី​១៥ ។ លោក​ស្លាប់​នៅ ឆ្នាំ​១៥០៥ ។​
​ ​
-១៥៦៤៖ ហេន​រី ប្រ៊ូ​ក (Henry Brooke) គាត់​គឺជា​អភិជន​អង់គ្លេស ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​ក្បត់ របស់​ពួក​កាតូលិក​អង់គ្លេស​ដើម្បី ផ្តួលរំលំ​ទម្លាក់​ស្តេច​ជេ​ម​ទី​១ (James I) ពី​រាជបល្ល័ង្គ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៦១៨​។​
​ ​
-១៦៣៥៖ ហ្វ្រ​ង់​ស៊ី​ស វី​ល​លុក បាយ (Francis Willughby) ជា​អ្នកសិក្សា បក្សី​សាស្ត្រ​អង់គ្លេស និង​ជា​អ្នកសិក្សា អំពី​ត្រី ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៦៧២ ។​
​ ​
-១៦៤៣៖ រឺ​ណេ រ៉ូ​ប៊ែ​ត កា​វឺ​លី​យ៉េ (René-Robert Cavelier) ជា អ្នករុករក​ជនជាតិ​បារាំង គាត់​បានធ្វើការ រុករក​នៅតាម​តំបន់​បឹង​ធំៗ​នៃ​សហរដ្ឋ អាមេរិក , កាណាដា , ទន្លេ​ម៉ី​ស៊ី​ស៊ី​ពី និង ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក ។ លោក​ស្លាប់​នៅ ឆ្នាំ​១៦៨៧ ។​
​ ​
-១៧២១៖ ចូ​សេ​ហ្វ ហ្វេ​ដឺ​រីក វ៉ាល​ឡេ​ត ដេ បា​រ៉េ (Joseph Frederick Wallet Des Barres) ជា​រដ្ឋបុរស កាណាដា​ដើមកំណើត​ស្វ៊ី​ស និង​ជា​អ្នក គូរផែនទី​ឫ​តារាង ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨២៤ ។​
​ ​
-១៧២២៖ ហ្រ៊ី​ហូ​រី ស្គូ​វ៉ូ​រ៉ូ​ដា (Hryhorii Skovoroda) ជា​ទស្សនវិទូ អ៊ុយ​ក្រែ​ន , កវី , គ្រូបង្រៀន ព្រមទាំង​ជា អ្នកនិពន្ធ​បទ​ភ្លេង​ផងដែរ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៧៩៤ ។​
​ ​
-១៧៦៧៖ អង់​ដ្រេ​ស ហូ​ហ្វេរ (Andreas Hofer) ជា​អ្នកគ្រប់គ្រង សណ្ឋាគារ​ជនជាតិ​អូទ្រីស​, អ្នក​ស្នេហា ជាតិ និង​ជា​មេដឹកនាំ​ពួក​ឧទ្ទាម​ប្រឆាំង នឹង​កងទ័ព​របស់​ណា​ប៉ូ​ឡេ​អុង ។ លោក ស្លាប់​នៅ​ឆ្នាំ​១៨១០ ។​
​ ​
-១៧៨០៖ ហូ​សេ សេ​ស៊ី​លី​យ៉ូ ដែល វ៉ាល​ឡេ (José Cecilio del Valle) ជា​ទស្សនវិទូ​ជនជាតិ ហុង​ឌូ​រ៉ា​ស​, អ្នក នយោបាយ , មេធាវី និង​ជា​អ្នក​សារ ព័ត៌មាន​ផងដែរ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៣៤ ។​
​ ​
-១៨៣២៖ រ៉ា​ស​មុ​ស គ្រី​ស្តៀន រ៉ា​សក៍ (Rasmus Christian Rask) ជា​អ្នក ប្រាជ្ញ​ជនជាតិ​ដា​ណា​ម៉ាក និង​ជា​អ្នក និរុត្តិសាស្ត្រ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៣២ ។​
​ ​
-១៩២៩៖ ស្តូក​ថុ​ន លីន​ដ៍ (Staughton Lynd) ជា​សកម្មជន សន្តិភាព​អាមេរិកាំង , សកម្មជន​សិទ្ធិ ស៊ីវិល , អ្នកប្រវត្តិសាស្ត្រ , សាស្ត្រាចារ្យ , អ្នកនិពន្ធ ហើយក៏​ជា​មេធាវី​ផងដែរ ៕ ស្រាវជ្រាវ​ដោយ​៖ ផល្លា​

​អង់​ដ្រេ​ស ហូ​ហ្វេរ អ្នកគ្រប់គ្រង​សណ្ឋាគារ​ជនជាតិ​អូទ្រីស​