មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​២៣ វិច្ឆិកា​

263

-៩១២៖ អូត​តូ​ទី​១ (Otto I) ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស​អាល្លឺម៉ង់ សោយរាជ្យ​ពីថ្ងៃ​ទី​២​កក្កដា​ឆ្នាំ​៩៣៦ រហូតដល់​សោយ​ទិវង្គត​ថ្ងៃទី​៧​ឧសភា ឆ្នាំ​៩៧៣ ។​
​ ​
-១៦១៦៖ ច​ន វ៉​ល​លី​ស (John Wallis) ជា​គណិត​វិទូ​អង់គ្លេស គាត់ ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បី ដោយសារ​ការ បង្កើត​ការ​គណនា​អា​ស្យា​ណូ ។ នៅ ចន្លោះ​ឆ្នាំ​១៦៤៣​ដល់​ឆ្នាំ​១៦៨៩ គាត់​បាន​បម្រើការ ជា​ប្រធាន​អ្នកជំនាញ ខាង​បកស្រាយ​សារ ឬ​លេខ​សម្ងាត់ សម្រាប់​សភា​។ លោក​ស្លាប់​នៅ​ឆ្នាំ ១៧០៣​។​
​ ​
-១៦៣២៖ ហ្ស​ង់ ម៉ា​ប៊ី​យ៉ុង (Jean Mabillon) ជា​ព្រះសង្ឃ​ជនជាតិ បារាំង , អ្នកប្រាជ្ញ ហើយ​គាត់​ត្រូវបាន គេ​សន្និដ្ឋានថា​ជា​អ្នកបង្កើត​ការសិក្សា​ពី អក្សរ​ដៃ​និង​ឯកសារ​ពី​បុរាណ និង​ខាង ផ្លូវ​ទូត ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧០៧ ។​
​ ​
-១៦៤១៖ អង់​ថូ​នី ហេន​ស្យុ​ស (Anthonie Heinsius) ជា​រដ្ឋបុរស ហូ​ឡង់ និង​ជា​មេដឹកនាំ​នយោបាយ នា​សម័យ​សាធារណរដ្ឋ​ហូ​ឡង់​។ លោក ស្លាប់​នៅ​ឆ្នាំ​១៧២០ ។​
​ ​
-១៧៦០៖ ហ្វ្រ​ង់​ស័​រ ណូអែល បា​បឺ​ហ្វ (Franois-Nol Babeuf) ជា​អ្នក បង្កចលាចល និង​ជា​អ្នកសារព័ត៌មាន បារាំង​នៅ​សម័យ​បដិវត្តន៍ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៧៩៧​។
​ ​
-១៨០៤៖ ហ្វ្រ​ង់​គ្លី​ន ព្យែ​ស (Franklin Pierce) ជា​ប្រធានាធិបតី ទី​១៤​នៃ​សហរដ្ឋអាមេរិក កាន់តំណែង ពីថ្ងៃ​ទី​៤​មីនាឆ្នាំ​១៨៥៣​រហូតដល់​ថ្ងៃ ទី​៤​មីនាឆ្នាំ​១៨៥៧​។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៦៩ ។​
​ ​
-១៨៣៧៖ ចូ​ហាន់​ណេ​ស ឌី​ដេ​រីក វ៉ាន ដេ វ៉ា​លស៍ (Johannes Diderik van der Waals) ជា​អ្នក​រូប​និយម ខាង​ទ្រឹស្តី​ជនជាតិ​ហូ​ឡង់ និង​ជា​អ្នក សិក្សា​ចលនា​មេកានិច​ដោយសារ​កម្តៅ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩២៣ ។​
​ ​
-១៨៣៨៖ ស្តេ​ហ្វា​នូ​ស ស្គូ​លូ ឌី​ស (Stephanos Skouloudis) ជា ធនាគារិក​ជនជាតិ​ក្រិ​ក​, អ្នកការទូត ព្រម ទាំង​ជា​នាយករដ្ឋមន្ត្រី​ផងដែរ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩២៨ ។​
​ ​
-១៨៨៨៖ ហេរ​ផូ ម៉ាក្ស (Harpo Marx) ជា​តារាភាពយន្ត អាមេរិកាំង និង​ជាតា​រា​កំប្លែង ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៦៤ ។​
​ ​
-១៨៩៦៖ វ៉េ​ណេ​រ៉េ ភី​ហ្ស​ហ្ស៊ី ណា​តូ (Venere Pizzinato) ជា​ស្ត្រី ជនជាតិ​អូស្ត្រាលី​ម្នាក់​ដែលមាន​អាយុ វែង​បំផុត​ក្នុងចំណោម​ស្ត្រី​មាន​អាយុ វែង​បំផុត​១០​នាក់​នៃ​ប្រទេស​អូស្ត្រាលី គិត​នៅ​ខែមីនា​ឆ្នាំ​២០១០ ។ លោកស្រី ស្លាប់​នៅ​ឆ្នាំ​២០១១ ៕ ស្រាវជ្រាវ​ដោយ​៖ ផល្លា​

​ចូ​ហាន់​ណេ​ស ឌី​ដេ​រីក វ៉ាន ដេ វ៉ា​លស៍​