មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​២៦-២៧ វិច្ឆិកា​

257

​មនុស្ស​ល្បី​ដែល​កើត​ថ្ងៃទី​២៦​វិច្ឆិកា​

-១២៨៨៖ ហ្គោ ដាយ​ហ្គោ (Go-Daigo) ជា​ព្រះ​ចៅ​អធិរាជ​ទី​៩៦ នៃ​ប្រទេស​ជប៉ុន សោយរាជ្យ​ពីថ្ងៃ​ទី​២៩ មីនាឆ្នាំ​១៣១៨ រហូតដល់​សោយ​-​ទិវង្គត​ថ្ងៃទី​១៨​កញ្ញា​ឆ្នាំ​១៣៣៩ ។​
​ ​
-១៦៧៨៖ ហ្ស​ង់ ហ្សា​ក់ ដ័​រទូ​ស ដឺ ម៉ែ​រ៉ង់ (Jean-Jacques d’Ortous de Mairan) ជា​តារាវិទូ​បារាំង , អ្នកសិក្សា រូបសាស្ត្រ​នៃ​រូបរាង​ផែនដី និង​ទំនាញ និង​ជា​អ្នក​ជីវ​កាល​សាស្ត្រ ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៧៧១​។​
​ ​
-១៧០៣៖ ថេ​អូ​ហ្វី​លុស គីប​បឺ (Theophilus Cibber) ជា​តារា​សម្តែង អង់គ្លេស , អ្នកនិពន្ធ​រឿងល្ខោន ព្រម ទាំង​ជា​អ្នកនិពន្ធ ។ លោក​ស្លាប់​នៅ ឆ្នាំ​១៧៥៨ ។​
​ ​
-១៨២៥៖ រឺ​ណេ ហ្គោ​ប្លែ​ត (Ren Goblet) ជា​នាយករដ្ឋមន្ត្រី​ទី​៥២ នៃ​ប្រទេស​បារាំង កាន់តំណែង​ពីថ្ងៃ ទី​១៦​ធ្នូ​ឆ្នាំ​១៨៨៦​រហូតដល់​ថ្ងៃទី​៣០ ឧសភា​ឆ្នាំ​១៨៨៧ ។ លោក​ស្លាប់​នៅ ឆ្នាំ​១៩០៥ ។​
​ ​
-១៨៣២៖ ម៉ា​រី អេ​ដ​វ៉ើ​ត​ស៍ វ៉ក​ឃឺ​រ (Mary Edwards Walker) ជា​អ្នក គាំទ្រ​ស្ត្រីភេទ​អាមេរិកាំង និង​ជា ពេទ្យវះកាត់​។ លោកស្រី​ស្លាប់​នៅ​ឆ្នាំ ១៩១៩ ។​
​ ​
-១៨៥៧៖ ហ្វែ​ឌី​ណង់​ដ៍ ដឺ សូ​សសៀរ (Ferdinand de Saussure) ជា ភាសា​វិទូ​ស្វ៊ី​ស គាត់​បាន​បង្កើត​ភាសា សាស្ត្រ​នា​សតវត្សរ៍​ទី​២០ ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៩១៣ ។​
​ ​
-១៨៦៤៖ អេ​ដ​វ៉ើ​ត ហ៊ី​ក​ជី​ង​ស៍ (Edward Higgins) ជា​ឧ​ត្ត​ម​សេនីយ៍ អង់គ្លេស​ទី​៣​នៃ​អង្គភាព​ទ័ព​ធំ​ជួយ សង្គ្រោះ​ដោយ​វត្ថុ ប្រាក់កាស​ដល់​អ្នក រងគ្រោះ​នៅ​ឆ្នាំ​១៩២៤​ដល់​១៩៣៤​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៤៧ ។​
​ ​
-១៨៧៨៖ ម៉ា​សល ថា​យ​ល័​រ (Marshall Taylor) ជា​អ្នក​ប្រណាំង​កង់ ជនជាតិ​អាមេរិកាំង គាត់​ទទួលបាន​ភាព ជា​ជើងឯក​របស់​ពិភពលោក​នៅ​ឆ្នាំ ១៨៩៩ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៣២ ។​
​ ​
-១៨៨៥៖ ហេន​រី​ច ប្រ៊ុ​នី​ង (Heinrich Brüning) ជា​អធិការបតី​នៃ ប្រទេស​អាល្លឺម៉ង់ កាន់តំណែង​ពីថ្ងៃ ទី​៣០​មីនាឆ្នាំ​១៩៣០​ដល់​ថ្ងៃទី​៣០ ឧសភា​ឆ្នាំ​១៩៣២ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៧០ ។​
​ ​
-១៩០៤៖ អា​ម៉​ង់​ដ៍ ហ្វ្រេ​ប ព្យែ​រ (Armand Frappier) ជា​ជនជាតិ កាណាដា គាត់​មាន​អ្នកឯកទេស​ផ្នែក ជំងឺរបេង និង​ជា​អ្នកជំនាញ​ខាង​អតិ​-​សុខុម​ជីវសាស្ត្រ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៩១ ៕

​មនុស្ស​ល្បី​ដែល​កើត​ថ្ងៃទី​២៧​វិច្ឆិកា​
​ ​
-១១២៧៖ ស៊ែ​វ​ជុង (Xiao-zong) ជា​ព្រះ​ចៅ​អធិរាជ​ទី​១១​នៃ សែ​រាជវង្ស​សុង​របស់​ប្រទេស​ចិន សោយរាជ្យ​ពីថ្ងៃ​ទី​២៤​កក្កដា​ឆ្នាំ ១១៦២ ដល់​ថ្ងៃទី​១៨​កុម្ភៈ​ឆ្នាំ​១១៨៩ ។ សោយ​ទិវង្គត​នៅ​ឆ្នាំ​១១៩៤ ។​
​ ​
-១៧០១៖ អ៊ែន​ឌ័​រ សែ​ល សៀ​ស (Anders Celsius) ជា​តារាវិទូ ស៊ុយអែត គាត់​បាន​បង្កើត​កន្លែង​សង្កេត មើល​ផ្កាយ​ដោយ​អ្នកវិទ្យាសាស្ត្រ នៅ​ឆ្នាំ​១៧៤១ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៧៤៤ ។​
​ ​
-១៧៥៤៖ ហ្ស​ក ហ្វ័​រ​ស្ទ័​រ (Georg Forster) ជា​ធម្មជាតិវិទូ​អាល្លឺម៉ង់ , អ្នកជំនាញការ​ខាង​ផ្នែក ជាតិពន្ធុវិទ្យា , អ្នកនិពន្ធ​ខាង​ផ្នែក​ធ្វើដំណើរ , អ្នក សារព័ត៌មាន និង​ជា​អ្នក​បដិវត្តន៍ ។ លោក​ស្លាប់​នៅ ឆ្នាំ​១៧៩៤ ។​
​ ​
-១៧៧៩៖ អែ​មេ ម៉ា​រី ហ្គា​ស្ពាដ៍ (Aim-Marie-Gaspard) ជា​ឧ​ត្ត​ម​សេនីយ៍ បារាំង​និង​ជា​រដ្ឋបុរស ។ លោក​ស្លាប់​នៅ ឆ្នាំ​១៨៦៥ ។
​ ​
-១៨៥៧៖ ឆា​លស៍ ស្កុ​ត ស្ហែ​រ រីង​ថុ​ន (Charles Scott Sherrington) ជា​អ្នកសិក្សា​អំពី មុខងារ​នៃ​សរសៃ វិញ្ញាណ​ជនជាតិ​អង់គ្លេស , អ្នក​ជាលិកា វិទ្យា , វេត្រាណូ​វិទូ , អ្នក​ព្យាធិ​វិទ្យា ព្រមទាំង​ជា​ជ័យលាភី ណូបែល​ផងដែរ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៥២ ។​
​ ​
-១៨៦៥៖ ហ្សា​ណេ​ហ្ស៍ អេ​វ៉ាន ហ្សេ​លី​ស ក្រេ​ក (Janez Evangelist Krek) ជា​អ្នកនយោបាយ​ស្លូ​វេ​នី , បុព្វ​ជិត​, អ្នកសារព័ត៌មាន និង​ជា​អ្នកនិពន្ធ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩១៧ ។​
​ ​
-១៨៧១៖ ហ្ស៊ី​យ៉ូ​វ៉ាន​នី ហ្សរ ហ្ស៊ី (Giovanni Giorgi) ជា​វិស្វករ អគ្គិសនី​អ៊ីតាលី គាត់​បាន​ច្នៃ​បង្កើត​ខ្នាត នៃ​ប្រព័ន្ធ Giorgi ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៥០ ។​
​ ​
-១៨៧៤៖ ឆា​លស៍ អេ បៀដ (Charles A. Beard) ជា​អ្នកប្រវត្តិសាស្ត្រ អាមេរិកាំង​ដែលមាន ឥទ្ធិពល​បំផុត​នា ពាក់កណ្តាល​សតវត្សរ៍​ទី​២០ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៤៨ ។​
​ ​
-១៨៧៤៖ ស្ហែ​ម វ៉េ​ហ្ស​ម៉ាន់ (Chaim Weizmann) ជា​ប្រធានាធិបតី​ទី​១ នៃ​ប្រទេស​អ៊ីស្រាអែល កាន់តំណែង ពីថ្ងៃ​ទី​១៧​កុម្ភៈ​ឆ្នាំ​១៩៤៩​រហូតដល់ ស្លាប់​នៅ​ថ្ងៃទី​៩​វិច្ឆិកា​ឆ្នាំ​១៩៥២ ។​
​ ​
-១៨៨៥៖ លី​វ្យូ រ៉េ​ប្រេ​អា​នូ (Liviu Rebreanu) ជា​អ្នកនិពន្ធ​ប្រលោម លោក​ជនជាតិ​រ៉ូ​ម៉ា​នី , អ្នកនិពន្ធ​រឿង ល្ខោន ព្រមទាំង​ជា​អ្នកសារព័ត៌មាន ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៤៤ ៕ ស្រាវជ្រាវ​ដោយ​៖ ផល្លា​

អ៊ែន​ឌ័​រ សែ​ល សៀ​ស តារាវិទូ ស៊ុយអែត​
ហ្ស​ង់ ហ្សា​ក់ ដ័​រទូ​ស ដឺ ម៉ែ​រ៉ង់​