មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​០២-០៣​កក្កដា​

1178
ចែករម្លែក

ˆ​មនុស្ស​ល្បី ដែល​កើត​ថ្ងៃទី​២​កក្កដា​
​ ​
-១៦៤៧៖ ដេ​នី​ញែ​ល ហ្វី​ញ (Daniel Finch) ជា​រដ្ឋបុរស​នៃ​គណបក្ស អភិរក្ស​អង់គ្លេស​នៅ​អំឡុង ពេល​ក្រោយ សតវត្សរ៍​ទី​១៧​និង​មុន​សតវត្សរ៍​ទី​១៨​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧៣០ ។​

-១៧១៤៖ គ្រី​ស្តូ​ហ្វ វី​ល​លី​បាល គ្លុក (Christoph Willibald Gluck) ជា​អ្នក និពន្ធ​បទ​ភ្លេង​ល្ខោន​អូ​ប៉េ​រ៉ា​នៅមុន សម័យបុរាណ​ជនជាតិ​អាល្លឺម៉ង់ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧៨៧​។​
​ ​
-១៨២១៖ ស្ហា​ល ទុប​ប៉េ (Charles Tupper) ជា​នាយករដ្ឋមន្ត្រី​ទី​៦ នៃ​ប្រទេស​កាណាដា កាន់តំណែង​ពី ថ្ងៃទី​១​ឧសភា​ឆ្នាំ​១៨៩៦​ដល់​ថ្ងៃទី​៨ កក្កដា​ឆ្នាំ​១៨៩៦ ។ លោក​ស្លាប់​នៅ ឆ្នាំ​១៩១៥​។​
​ ​
-១៨៦២៖ វីល្លៀម ហេន​រី ប្រេ​ក (William Henry Bragg) ជា​អ្នក​រូប និយម​អង់គ្លេស​, គីមី​វិទូ , គណិត​វិទូ ព្រមទាំង​ជា​កីឡាករ​សកម្ម ។ គាត់​ទទួល បាន​ជ័យលាភី​ណូបែល​ផ្នែក​រូបសាស្ត្រ ហើយ​ស្លាប់​នៅ​ឆ្នាំ​១៩៤២​។​
​ ​
-១៨៧៦៖ វី​ល​ហេម គុ​ណូ (Wilhelm Cuno) ជា​អធិការបតី​នៃ ប្រទេស​អាល្លឺម៉ង់ កាន់តំណែង​ពីថ្ងៃ ទី​២២​វិច្ឆិកា​ឆ្នាំ​១៩២២​ដល់​ថ្ងៃទី​១២ សីហា​ឆ្នាំ​១៩២៣ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៣៣ ។​
​ ​
-១៨៨៤៖ អាល​ហ្វុ​ង ម៉ា​រី​យ៉ា ហ្សា​កូប (Alfons Maria Jakob) ជា​វេជ្ជបណ្ឌិត​ខាង​ប្រព័ន្ធ សរសៃ​ដែល​ចូលរួម វិភាគទាន​យ៉ាងសំខាន់​ទៅលើ​ផ្នែក​រោគ ប្រសាទ​សាស្ត្រ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៣១ ។​
​ ​
-១៨៩៦៖ លី​ឌី​យ៉ា មេ (Lydia Mei) ជា​វិចិត្រករ​អេ​ស្តូ​នី​ដែលមាន ឯកទេស​ខាង​គំនូរទឹក​ពណ៌ គាត់​កើត នៅលើ​កោះ Hiiumaa នៃ​ប្រទេស​អេ​ស្តូ​នី និង​ស្លាប់​នៅ​ឆ្នាំ​១៩៦៥ ។​
​ ​
-១៩០៣៖ អេ​ឡិច ឌូ​ក្លាស ហូ​ម (Alec Douglas-Home) ជានា​យក រដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស កាន់ តំណែង​ពីថ្ងៃ​ទី​១៨​តុលា​ឆ្នាំ​១៩៦៣ ដល់​ថ្ងៃទី​១៦​តុលា​ឆ្នាំ​១៩៦៤ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៩៥ ។​
​ ​
-១៩០៣៖ អូ​ឡាវ​ទី ៥ (Olav V) ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស​ន័​រ​វែ​ស​សោយរាជ្យ​ពីថ្ងៃ​ទី​២១ កញ្ញា​ឆ្នាំ​១៩៥៧ រហូតដល់​សោយ​ទិវង្គត​ថ្ងៃទី​១៧​មករា ឆ្នាំ​១៩៩១ ។​
​ ​
-១៩៤២៖ វី​សង់​តេ ហ្វុ​ក (Vicente Fox) ជា​ប្រធានាធិបតី​ទី​៥៥​នៃ ប្រទេស​ម៉ិ​ក​ស៊ី​កូ កាន់តំណែង​ពីថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០០០ ដល់​ថ្ងៃទី​៣០ វិច្ឆិកា ឆ្នាំ ២០០៦ ៕
ˆ
​មនុស្ស​ល្បី ដែល​កើត​ថ្ងៃទី​៣​កក្កដា​
-១៤២៣៖ ល្វី​ស​ទី​១១ (Louis XI)​ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស​បារាំង​សោយរាជ្យ​ពីថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​១៤៦១ រហូតដល់​សោយ​ទិវង្គត​ថ្ងៃទី​៣០ សីហា​ឆ្នាំ​១៤៨៣ ។​
​ ​
-១៤៤២៖ ហ្គោ​ស៊ូ​ស៊ី​មី​កា​តុ (Go-Tsuchimikado) ជា​រាជា​ធិ​រាជ ទី​១០៣​នៃ​ប្រទេស​ជប៉ុន​សោយរាជ្យ​ពី ថ្ងៃទី​២១​សីហា​ឆ្នាំ​១៤៦៤​រហូតដល់ សោយ​ទិវង្គត​ថ្ងៃទី​២១​តុលា​ឆ្នាំ​១៥០០​។​
​ ​
-១៥៣០៖ ក្លូដ ហ្វូ​សេត​(Claude Fauchet) ជា​អ្នកប្រវត្តិសាស្ត្រ​ជនជាតិ បារាំង និង​ជា​អ្នក​សន្សំ វត្ថុ​ចាស់ៗ ។ គាត់​បានកើត​នៅ​ទីក្រុង​ប៉ារីស​នៃ​ប្រទេស បារាំង​ហើយ​ស្លាប់​នៅ​ឆ្នាំ​១៦០២​។​
​ ​
-១៦៨១៖ អេ​ដ​វ៉ើ​ត យ៉ាំង (Edward Young) ជា​កវី​អង់គ្លេស​ហើយ​កំណាព្យ​ដែលជា​ស្នាដៃ​របស់គាត់ មាន ចំណងជើង​ថា Night Thoughts ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧៦៥ ។​
​ ​
-១៧២៨៖​ រ៉ូ​ប៊ើ​ត អាដាម (Robert Adam) ជា​វិចិត្រករ​នៃ​រចនាបថ ខាង​សិល្បៈ​អក្សរសាស្ត្រ និង​ជា​អ្នក រចនា​ម៉ូត​គ្រឿងសង្ហារិម​ជនជាតិ​ស្កុ​ត ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៧៩២​។​
​ ​
-១៨៥៤៖ ឡេ​អូស ហ្សា​ណា សេក (LeoSJancek) ជា​អ្នកនិពន្ធ​បទ​ភ្លេង ជនជាតិ​ក្រិ​ក , អ្នក​ទ្រឹស្តី​ខាង​តន្ត្រី , អ្នក សារព័ត៌មាន​នយោបាយ​, គ្រូបង្រៀន និង​ជា​អ្នកសិក្សា​ប្រពៃណី​ទំនៀមទម្លាប់ អ្នកស្រុក​។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩២៨ ។​
​ ​
-១៨៧០៖ អ៊ែរ បេ បេន​ណេ​ត (R. B. Bennett) ជា​នាយករដ្ឋមន្ត្រី​ទី​១១ នៃ​ប្រទេស​កាណាដា កាន់តំណែង​ពីថ្ងៃ ទី​៧​សីហា​ឆ្នាំ​១៩៣០​ដល់​ថ្ងៃទី​២៣ តុលា​ឆ្នាំ​១៩៣៥ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៤៧ ។​
​ ​
-១៨៧៩៖ អាល​ហ្វ្រេ​ដ ខរ ហ្ស៊ី​ប​ស្គី (Alfred Korzybski) ជា ទស្សនវិទូ​អាមេរិកាំង​ដើមកំណើត ប៉ូឡូញ និង​ជា​អ្នកវិទ្យាសាស្ត្រ ។ គាត់ មាន​ស្នាដៃ​ក្នុងការ​អភិវឌ្ឍន៍​ទ្រឹ​ស្ត្រី និឃ​ណ្ត​សាស្ត្រ​ទូទៅ ។ លោក​ស្លាប់​នៅ ឆ្នាំ​១៩៥០ ។​
​ ​
-១៩២៤៖ អេស អា ណា​ថា​ន (S.R. Nathan) ជា​ប្រធានាធិបតី​ទី​៦ នៃ​ប្រទេស​សិង្ហ​បុរី កាន់តំណែង​ពីថ្ងៃ ទី​១​កញ្ញា​ឆ្នាំ​១៩៩៩ ដល់​ថ្ងៃទី​៣១ សីហា ឆ្នាំ​២០១១ ។​
​ ​
-១៩៥១៖ ​ហ្ស​ង់ ក្លូដ ឌូ​វ៉ា​លី​យ៉េ (Jean-Claude Duvalier) ជា​ប្រធានាធិបតី​ទី​៣៣​នៃ​ប្រទេស​ហៃ​ទី កាន់ តំណែង​ពីថ្ងៃ​ទី​២២​មេសា ឆ្នាំ​១៩៧១ ដល់​ថ្ងៃទី​៧​កុម្ភៈ ឆ្នាំ​១៩៨៦ ៕ ​ស្រាវជ្រាវ​ដោយៈ​ផល្លា​

អេ​ដ​វ៉ើ​ត យ៉ាំង កវី​ជនជាតិ​អង់គ្លេស​