មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី ២៨ វិច្ឆិកា​

367

-១៦៤០៖ វី​ល​ឡេ​ម ដឺ វ្ល៉ា មីង​ហ៍ (Willem de Vlamingh) ជា នាយ​នាវា​សមុទ្រ​ជនជាតិ​ហូ​ឡង់ គាត់ បាន​ស្រាវជ្រាវ​រកឃើញ​ឆ្នេរសមុទ្រ ភាគ​ខាងលិច​កណ្តាល​នៃ​ប្រទេស អូស្ត្រាលី​នា​ចុង​សតវត្សរ៍​ទី​១៧ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៦៩៨ ។​
​ ​
-១៧០០៖ ណា​តានី​ល ប្លី​ស (Nathaniel Bliss) ជា​តារាវិទូ​អង់គ្លេស នា​សតវត្សរ៍​ទី​១៨ ហើយ​គាត់​ស្លាប់​នៅ ឆ្នាំ​១៧៦៤ ។​
​ ​
-១៧៥៧៖ វីល្លៀម ប្ល៊េ​ក (William Blake) ជា​កវី​អង់គ្លេស , វិចិត្រករ និង​ជា​អ្នក​បោះពុម្ព ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨២៧ ។​
​ ​
-១៧៨៥៖ វី​កទ័រ ដឺ ប្រូ​កលី​យ៉េ (Victor de Broglie) ជា​នាយករដ្ឋមន្ត្រី ទី​៩​នៃ​ប្រទេស​បារាំង កាន់តំណែង​ពី ថ្ងៃទី​១៣​សីហា​ឆ្នាំ​១៨៣០​ដល់​ថ្ងៃទី​២ វិច្ឆិកា​ឆ្នាំ​១៨៣០ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៧០ ។​
​ ​
-១៧៩៣៖ កាល ចូ​ណាស ឡូ​វ អាល​ម៍​គ្វី​ស្ត (Carl Jonas Love Almqvist) ជា​កវី​រ៉ូ​ម៉​ង់​តិច​ជនជាតិ ស៊ុយអែត​, អ្នកគាំទ្រ​ស្ត្រីភេទ​, អ្នក​ប្រាកដនិយម​, អ្នកនិពន្ធ​បទ​ភ្លេង​, និង​ជា​អ្នក​ទិតៀន​សង្គម ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៦៦ ។​
​ ​
-១៨០៥៖ ច​ន ឡត ស្តេ​ហ្វេ​នស៍ (John Lloyd Stephens) ជា​អ្នករុករក ជនជាតិ​អាមេរិកាំង , អ្នកនិពន្ធ ហើយ ក៏​ជា​អ្នកការទូត​ផងដែរ ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៨៥២ ។​
​ ​
-១៨១០៖ វីល្លៀម ហ្វ្រោ​ដ (William Froude) ជា​វិស្វករ​អង់គ្លេស , ជលា​ថាមវន្ត ព្រមទាំង​ជា​ស្ថាបត្យករ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៧៩ ។​
​ ​
-១៨២០៖ ហ្វ្រ៊ី​អេ​ឌ្រី​ច អង់ ហ្គែ​ល​(FriedrichEngels) ជា​ឧស្សាហករ ជនជាតិ​អាល្លឺម៉ង់ , អ្នកវិទ្យាសាស្ត្រ សង្គម​, អ្នកនិពន្ធ​, អ្នក​ទ្រឹស្តី​នយោបាយ និង​ជា​ទស្សនវិទូ​។ លោក​ស្លាប់​នៅ​ឆ្នាំ ១៨៩៥ ។​
​ ​
-១៨៥៧៖ អាល​ហ្វុ​ង​សូ ទី​១២ (Alfonso XII) ជា​ព្រះមហាក្សត្រ​នៃ ប្រទេស​អេ​ស្ប៉ា​ញ សោយរាជ្យ​ពីថ្ងៃ ទី​២៩​ធ្នូ​ឆ្នាំ​១៨៧៤​ដល់​ថ្ងៃទី​២៥​វិច្ឆិកា​ឆ្នាំ ១៨៨៥ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៨៨៥ ។​
​ ​
-១៩០៦៖ អេ​ម​ម៉ា​នុយ​អែល គ្រី​យ៉ា​រ៉ា​ស (Emmanuel Kriaras) ជា​អ្នក តែង​វចនានុក្រម​ជនជាតិ​ក្រិ​ក និង​ជា អ្នក​និរុត្តិសាស្ត្រ ៕ ស្រាវជ្រាវ​ដោយ​៖ ផល្លា​

ណា​តានី​ល ប្លី​ស តារាវិទូ​អង់គ្លេស​