មនុស្ស​ល្បី​១០​រូប ដែល​កើត​ថ្ងៃទី​០៤​កក្កដា​

984
ចែករម្លែក

-១៨០៤៖ ណា​ថា​ន​ញ៉ែ​ល ហាវ​ថន (Nathaniel Hawthorne) ជា​អ្នក និពន្ធ​ប្រលោមលោក​ជនជាតិ​អាមេរិកាំង និង​ជា​អ្នកនិពន្ធ​រឿង​ខ្លីៗ ។ លោក​ស្លាប់ នៅ​ឆ្នាំ​១៨៦៤ ។​
​ ​
-១៨៥៤៖ វី​កទ័រ បា​បេស (Victor Babes) ជា​គ្រូពេទ្យ​ជនជាតិ​រ៉ូ​ម៉ា​នី , ជា​អ្នក​ជីវសាស្ត្រ និង​ជា​អ្នកសិក្សា ស្រាវជ្រាវ​ពី​បាក់តេរី​ដំបូង​គេ ។ លោក ស្លាប់​នៅ​ឆ្នាំ​១៩២៦ ។​
​ ​
-១៨៦៧៖ ស្តេ​ហ្វេ​ន​ម៉ា​ថឺ (Stephen Mather) ជា​ឧស្សាហករ អាមេរិកាំង​, អ្នក​អភិរក្សនិយម ព្រមទាំង ជា​ម្ចាស់​ក្រុមហ៊ុន Thorkildsen-Mather Borax Company ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៣០ ។​
​ ​
-១៨៧២៖ ខាល​វិ​ន ឃូ​លី​ដ (Calvin Coolidge) ជា​ប្រធានាធិបតី ទី​៣០​នៃ​សហរដ្ឋអាមេរិក កាន់តំណែង ពីថ្ងៃ​ទី​២​សីហា​ឆ្នាំ​១៩២៣​ដល់​ថ្ងៃទី​៤ មីនាឆ្នាំ​១៩២៩ ។ លោក​ស្លាប់​នៅ​ឆ្នាំ ១៩៣៣ ។​
​ ​
-១៨៩៦៖ ម៉ៅ​ដុង (Mao Dun) ជា​អ្នកនិពន្ធ​ប្រលោមលោក​ជន ជាតិចិន​នា​សតវត្សរ៍​ទី​២០, អ្នក​រិះគន់ វប្បធម៌ និង​ជា​អ្នកសារព័ត៌មាន​។ លោក ស្លាប់​នៅ​ឆ្នាំ​១៩៨១ ។​
​ ​
-១៨៩៧៖ អាល​លូ​រី​ស៊ី​តា​រ៉ា​ម៉ា រ៉ា​ជូ (AlluriSita Rama Raju) ជា​អ្នក​បដិវត្តន៍​នៅក្នុង​ចលនា ឯករាជ្យ​ជនជាតិ ឥណ្ឌា ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩២៤ ។​
​ ​
-១៩០៥៖ អៀរ​វី​ង ច​ន​សាន់ (Irving Johnson) ជា​អ្នកនិពន្ធ​អា​មេ​រិ​-​កាំ​ង , សាស្ត្រាចារ្យ , អ្នក​ផ្សងព្រេង និង ជា​អ្នក​បណ្តុះបណ្តាល​បើកទូក​ក្តោង ដំបូង​គេ ។ លោក​ស្លាប់​នៅ​ឆ្នាំ​១៩៩១​។​
​ ​
-១៩២១៖ ហ្គេ​រ៉ា​ដ​ដេ​ប្រូ (Gerard Debreu) ជា​អ្នកសេដ្ឋកិច្ច​បារាំង និង​ជា​គណិត​វិទូ ហើយ​ក្រោយមក​គាត់ ត្រូវបាន​បញ្ចូល​ជា​ពលរដ្ឋ​អាមេរិកាំង ។ លោក​ស្លាប់​នៅ​ឆ្នាំ​២០០៤ ។​
​ ​
-១៩២៣៖ រ៉ូ​ដូ​ហ្វ​ហ្វ្រី​ឌ្រី​ច (Rudolf Friedrich) ជា​អ្នកនយោបាយ ស្វ៊ី​ស , មេធាវី និង​ជា​សមាជិក​នៃ គណៈរដ្ឋមន្ត្រី​សហព័ន្ធ​។
​ ​
-១៩៥៧៖ រ៉េ​ន​ឡង់ (Rein Lang) ជា​អ្នកនយោបាយ​ជនជាតិ​អេ​ស្តូ​នី , អ្នកការទូត និង​ជា​សមាជិក គណបក្ស កែទម្រង់​ហើយ​បច្ចុប្បន្ននេះ​គាត់​បាន បម្រើការ​ជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ៕ ស្រាវជ្រាវ​ដោយៈ​ផល្លា​

វី​កទ័រ បា​បេស គ្រូពេទ្យ​ជនជាតិ​រ៉ូ​ម៉ា​នី​