មនុស្ស​សម័យនេះ​ស្អី​ក៏មានដែរ​! នារី​ម្នាក់​រៀបការ​ជាមួយ​តុ​ក្ក​កា​បិសាច​ជញ្ជក់​ឈាម​

216
ចែករម្លែក

​នារី​វ័យ ២០ ឆ្នាំ​ម្នា​ក់បាន​អះអាង​គួរឱ្យភ្ញាក់ផ្អើល​ថា ជីវិត​របស់​នាង​ពេលនេះ​ពេញលេញ បរិបូរ​ណ៍ហើយ បន្ទាប់ពី​នាង​រៀបការ​ជាមួយ​តុ​ក្ក​កា​បិសាច​ជញ្ជក់​ឈាម (zombie doll)​។
​ ​
នាង ហ្វេ​លី​ស៊ី​ធី ខាដ​ឡិ​ក (Felicity Kadlec) មកពី​រដ្ឋ​ម៉ា​សាជូ​សេត (Massachusetts) និង​ដែល​បច្ចុប្បន្ន​រស់នៅ​ទីក្រុង​វី​នី​តា (Vinita) រដ្ឋ​អូ​ខ្លា​ហូ​ម៉ា (Oklahoma) សហរដ្ឋអាមេរិក បាន​លាតត្រដាង​ថា នាង​បាន​រៀបការ​កាលពី​ថ្ងៃ ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ ជាមួយ​សំណព្វចិត្ត ខេ​លី រ៉ូ​ស៊ី (Kelly Rossi) ជា​តុក្កតា​បិសាច​ជញ្ជក់​ឈាម​ដែល​នាង​អះអាងថា​មាន​អាយុ ៣៧ ឆ្នាំ​។
​ ​
​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​ដ៏​ចម្លែក​នេះ នាង ហ្វេ​លី​ស៊ី​ធី ខាដ​ឡិ​ក បាន​ចំណាយ​អស់ ៥០០ ដុល្លារ​ទៅលើ​រ៉ូ​ប​កូនក្រមុំ​របស់ខ្លួន ឈុត​អាវធំ​សម្រាប់ ខេ​លី និង​ការតុបតែង​ផ្សេងៗ​។

សូមបញ្ជាក់ថា ភ្ញៀវ​ដែល​បាន​ចូលរួម​អបអរ​អាពាហ៍ពិពាហ៍រ​បស់​ពួកគេ​រួមមាន​មិត្តភក្តិ និង​សាច់ញាតិ​ចំនួន ៤ នាក់ និង​តុក្កតា​បិសាច​ជញ្ជក់​ឈាម​ចំនួន ៨ ផ្សេងទៀត​៕ ប្រែ​សម្រួល​: ខុម