មនុស្ស​ស្រី​ដែល​កំពុង​តែមាន​អ័រម៉ូន​ឡើង​ខ្ពស់ គឺមាន​អាកា​រៈ​បែបនេះ​

234
ចែករម្លែក

​អេ​ស្ត្រូ​ជែ​ន​គឺជា​អ័រម៉ូន​ភេទស្ត្រី​ដ៏​សំខាន់​មួយ​ដែលមាន​នាទី ឬ​ទទួលខុសត្រូវ​លើ​ការ​មក​រដូវ ហើយ​វា​ក៏​សំខាន់​សម្រាប់​ការ​អភិ​វ​ឌ្ឈ​ន៍​សរីរាង្គ​ភេទ​របស់​ស្ត្រី​ដែរ​។​អ័រម៉ូន​មួយ​នេះ​ត្រូវបាន​ផលិត​ចេញ​ច្រើនជាងគេ​ពី​ក្រពេញ​អូ​វ៉ែ ព្រមទាំង​ចេញពី​ក្រពេញ​លើ​តម្រងនោម និង​កោសិកា​ខ្លាញ់​ផងដែរ​។ ខណៈពេលដែល​កម្រិត​នៃ​អ័រម៉ូន​មួយ​នេះ​មាន​ភាពខុសៗ​គ្នា​ពី​ស្ត្រី​ម្នាក់ៗ​នោះ ដូច្នេះ​រាងកាយ​អាច​នឹង​ផលិត​អ័រម៉ូន​នេះ​ច្រើន​ហួសកំណត់​ក៏មានដែរ​។

​អ្នកជំនាញ​ខាង​រោគ​ស្ត្រី​បាន​និយាយថា កាលណា​រាងកាយ​មាន​អ័រម៉ូន​ភេទ​មួយ​នេះ​ច្រើនពេក គឺជា​ហេតុផល​មួយ​នៃ​ជំងឺមហារីក​សុដន់ និង​ស្បូន​។ យ៉ាងណាមិញ អ្វី​ដែលជា​ដំណឹង​ល្អ​នោះ​គឺថា ការឡើង​ខ្ពស់​នៃ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​អាច​ព្យាបាល​បាន​។ ទោះបីជា​យ៉ាងណាក៏ដោយ ស្ត្រី​គ្រប់រូប​គួរតែ​យល់ដឹង​ផងដែរ​នៅពេលដែល​រាងកាយ​មាន​អ័រម៉ូន​ភេទ​ខាងលើ​ឡើង​ខ្ពស់ តាមរយៈ​ការ​សម្គាល់​អាកា​រៈ​ដូចខាងក្រោម​នេះ​៖

​សម្ពាធ​ឈាម​ឡើង​ខ្ពស់​
​អារម្មណ៍មិនល្អ ជាពិសេស​ងាយ​នឹង​បាក់​ទឹកចិត្ត និង​ពិបាកចិត្ត​
​មានការ​រអ៊ូរទាំ​ច្រើន និង​ពិបាក​ផ្ចង់អារម្មណ៍​
​សុដន់​តឹង និង​ឈឺ​ខ្លាំង ព្រមទាំង​អាចមាន​អារម្មណ៍​ថា​មាន​ដុំ​អ្វីមួយ​ក្នុង​សុដន់​ទៀតផង​
​ឈឺក្បាល​
​រដូវ​មក​មិន​ទៀង និង​មក​រដូវ​ច្រើនៗ​
​ហើមពោះ​
​ត្រជាក់​ចុងដៃចុងជើង​
​ជ្រុះ​សក់​
​ឡើង​ទម្ងន់​៕ ដោយៈ health.com.kh

#