មនុស្ស​ស្រី​ដែល​ខាន​រួមភេទ​យូរ​គឺ​ងាយ​សម្គាល់​ដឹង​តាមរយៈ​អាកា​រៈទាំង​នេះ​

609

​នៅពេល​យើង​និយាយ​ដល់​ការ រួមភេទ​អ្វីដែល​ធ្វើឱ្យ​វា​មាន​អាកា​រៈ យ៉ាប់​បំផុត​នោះ គឺ​ស្ងួត​ខ្លាំង​តែម្តង ។ ទោះបីជា​យ៉ាងណាក៏ដោយ​កាលណា ដែល​មនុស្ស​ស្រី​មិនបាន​រួមភេទ ឬ​ខាន រួមភេទ​យូរ យើង​អាច​សម្គាល់​ដឹង​តាម រយៈ​អាកា​រៈ​របស់​ពួកគេ​ខាងក្រៅ​បាន ដូចជាៈ​
​ ​
​មិនសូវ​ស្រឡាញ់​ខ្លួនឯង​
​នៅពេល​អ្នក​មិនបាន​រួមភេទ រយៈពេល​យូរ​ការស្រឡាញ់​ខ្លួនឯង របស់​អ្នក​អាច​នឹង​ថយចុះ​។ រឿងនេះ​គឺ ជាការ​ពិតជា​ពិសេស​តែម្តង​បើសិនជា អ្នក​ទើបតែ​ខាន​រួមភេទ​មួយរយៈ​ខណៈពេល ដែល​ធ្លាប់តែ​ធ្វើ​វា​ជាប្រចាំ ។ អ្នក អាច នឹងមាន​អារម្មណ៍​ថា ខ្លួនឯង​លែង មាន អ្វី​ទាក់ទាញ ឬ​មិនមាន​តម្លៃ​អ្វី​ទាំងអស់​។​
​ ​
ឆាប់​ភ្លេចភ្លាំង​ច្រើន​
​ការដែល​មិនបាន​រួមភេទ​អាច ប៉ះពាល់​ដល់​ការចងចាំ និង​សមត្ថភាព ក្នុងការ​ចាំ​រឿង​ជាច្រើន​បាន ។ នៅពេល អ្នក​មិនបាន​រួមភេទ​រយៈពេល​យូរ​វា អាច​នឹង​ប៉ះពាល់​ដល់​ការគិត​កាន់តែ ខ្លាំង ។ ជា​លទ្ធផល​អ្នកនឹង​ទំនងជា​ចេះ ផ្តោតអារម្មណ៍ និង​ចងចាំ​រឿង​ជាច្រើន បានល្អ​ដូច​មុន​ឡើយ ។​
​ ​
​កង្វះ​ការ​គេង​
​នៅពេល​ខួរក្បាល​កំពុងតែ​ធ្វើ ការជាប់​វា​អាច​នឹង​ធ្វើឱ្យ​ពិបាក​ផ្ចង់ អារម្មណ៍​ទៅលើ​រឿង​ជាច្រើន ក្នុងនោះ មាន​ទាំង​ការ​គេង​ផងដែរ ។ ការសិក្សា បាន​បង្ហាញថា ការ​រួមភេទ​អាចធ្វើឱ្យ មនុស្ស​គេង​លក់​កាន់តែ​លឿន ។ ការ គេង​មិនបាន​គ្រប់គ្រាន់​ក៏​អាច​ប៉ះពាល់ ដល់​ចំណង់​ផ្លូវភេទ​ដែរ​។ អ្វីដែល​ចម្លែក នោះ​គឺថា ការគិត​អំពី​ការរួម​ភេទ​អាច ធ្វើឱ្យ​អ្នក​មិនសូវ​ជា​ចង់​រួមភេទ​ទេ ។​
​ ​
​តែងតែ​ឈឺចាប់​
​រឿងនេះ​ស្តាប់​មើលទៅ​ដូច​ឆ្គួ​ត អ៊ីចឹង ប៉ុន្តែ​ការដែល​មិនបាន​រួមភេទ​ពិត ជា​អាច​បង្កើន​ឱកាស​នៃ​ការឈឺ​មែន ហើយក៏​អាច​ខាត​អាយុ​ទៀតផង ។ ហេតុផល​នោះ គឺ​ជាប់ទាក់ទង​នឹង​ការ គេង​មិនបាន​គ្រប់​តែម្តង ។ បើសិនជា អ្នក​មិនបាន​គេង​គ្រប់​ទេ អ្នកនឹង​ប្រឈម កាន់តែ​ខ្ពស់​នឹង​ការឆ្លង​ជំងឺ​។ ការសិក្សា​ក៏បាន​បង្ហាញ ដែរ​ថា អ្នក​ដែល​រួមភេទ ជា​ទៀងទាត់​គឺ​រស់​បានយូរ​ជាង ។​
​ ​
​ការប្រើ​ថ្នាំ​
​ការដែល​លេបថ្នាំ​ច្រើន​អាច នាំឱ្យ​កើតជា​រឿង​ក្រហល់ក្រហាយ​ច្រើន ដែរ ។ មាន​ថ្នាំ​តាម​វេជ្ជបញ្ជា​ច្រើន ណាស់ដែ​លអាច​ធ្វើឱ្យមាន​ផល​រំខាន ជាការ​ថយចុះ​ចំណង់​ផ្លូវភេទ ។ បើសិន ជា​អ្នក​មិន​ចង់​ខ្សោយ​ផ្លូវភេទ​ទេ យក ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុន ពេល​ចាប់ផ្តើម​លេបថ្នាំ ។​
​ ​
​មិនសូវមាន​ទំនាក់ទំនង​ក្នុង សង្គម​ដូច​មុន​
​រឿងនេះ គឺជា​កត្តា​គួរឱ្យ​ភ្ញាក់ ផ្អើល​មួយទៀត​នៃ​ការមិន​បានរួម​ភេទ​។ ដើម្បី​បំបែក​មន្តអាគម​ន៍​ជាប់គាំង​ក្នុង​ខ្លួន អ្នក​ត្រូវតែ​រស់នៅ​ឱ្យ​មានការ​ទំនាក់ ទំនង​ជាមួយ​អ្នកដទៃ ប៉ុន្តែ​ការមិន​បាន រួមភេទ​ពិតជា​អាចធ្វើឱ្យ​អ្នក​ចូលចិត្ត រស់នៅ​តែឯង និង​មិន​និយាយ​ជាមួយ មនុស្ស​ជុំវិញខ្លួន​បាន ។​
​ ​
​កាន់តែ​ចាស់​ទៅៗ​
​ការដែល​មិនបាន​រួមភេទ​រយៈ ពេល​យូរ​អាច​ក្លាយទៅជា​រឿង​តានតឹង ក្នុង​អារម្មណ៍​ខ្លាំង ហើយ​ការតានតឹង នេះ អាចធ្វើឱ្យ​អ្នក​កាន់តែ​ឆាប់​ចាស់​ផង​។ អ្នក​ក៏​នឹង​បាត់បង់​ចំណង់​ផ្លូវភេទ​នៅ ពេល​អាយុ​កាន់តែច្រើន​ដែរ ។ វា​ហាក់ បីដូច​ជាមាន​រឿង​ច្រើនណាស់​ត​កន្ទុយ គ្នា​នៅពេលដែល​ខាន ឬ​មិនបាន​រួមភេទ រយៈ​យូរ ៕ ដោយៈ health.com.kh