មនុស្ស​ស្រី​បង្ហាញ​អាកា​រៈ ទាំងនេះ​មានន័យថា​គេ​ចង់​បង្កើត​ក្តី​ស្រឡាញ់​ជាមួយ​អ្នក​ហើយ​

237

​ជឿ​ឬ​អត់​ដែលថា ភាគច្រើន ខាង​ស្រី​តែងតែ​បោះជំហាន​មុន​ក្នុងការ បង្កើតជា​ក្តី​ស្រឡាញ់​ឬ​ស្នេហា ប៉ុន្តែ​ខាង ប្រុស​ទៅវិញ​ទេ ដែល​មិន​បានដឹង​និង ខកខាន​ឱកាស​នោះ​ទៅវិញ ។ ពួកគេ​ច្រើនតែ​បង្ហាញ នូវ​អាកា​រៈ​ជាច្រើន ដែល​បញ្ជាក់ថា ពួកគេ​ចាប់អារម្មណ៍ និង​ស្រឡាញ់​អ្នក ។ អា​ការៈដែល​អ្នក មិន​ធ្លាប់​គិតដល់ ប៉ុន្តែ​ការពិត​នោះ​គឺ​វា បាន​កើតឡើង​រួចទៅហើយ​ហើយ អ្នក​ទេ ដែល​មិន​ចាប់អារម្មណ៍ ។​
​ ​
​ខាងក្រោម​នេះ គឺជា​អាកា​រៈ​មួយ ចំនួន​ដែល​បង្ហាញថា មនុស្ស​ស្រី​ម្នាក់​នោះ​ចង់​បង្កើត​ក្តី​ស្រឡាញ់ ជាមួយ​អ្នក ប៉ុន្តែ​អ្នក​បែរជា​មិនបាន​ដឹងៈ​

នាង​ពិតជា​មិន​អី​ទេ​នៅពេលមក​កន្លែង​អ្នក​តែឯង​
​ចូរ​ធ្វើតេស្ត​ខ្លួនឯង​មើលថា បើ សិន​ជា​អ្នក​នៅ​បារម្ភ​ក្រែង​ថា​នាង​ចូល ចិត្ត​អ្នក​ឬ​អត់​នោះ​តើ​នាង អាច​សុខចិត្ត ចំណាយពេល​មកជួប​អ្នក​ដល់​កន្លែង តែម្នាក់ឯង​ដោយ​គ្មាន​ការសង្ស័យ​អ្វី ដែរ​ទេ​?
​ ​
​មិត្ត​របស់​នាង​គឺជា​មិត្ត​របស់​អ្នក​
​នេះ​គឺជា​សញ្ញា​ច្បាស់​មួយ​ដែល ថា នាង​បាន​ចូលក្នុង​ជីវិត​អ្នក​ហើយ​បើ សិន​ជា​នាង​មាន​អារម្មណ៍​ថា មាន ផាសុកភាព​ក្នុងការ​ណែនាំ​អ្នក​ឱ្យ​មិត្ត របស់​នាង​ស្គាល់​គ្រប់គ្នា ។​
​ ​
​អ្នក​ក៏​ជា​មិត្តភក្តិ​របស់​នាងក្នុង​ម៉ោង​៣​ភ្លឺ​ដែរ​
​ពេលវេលា​ដ៏​ចម្លែកៗ​ចន្លោះ ម៉ោង​១​ទៅ​ម៉ោង​៦​ភ្លឺ​ហើយក៏​ជា​ពេល វេលា​សម្រាប់​បង្កើត​ភាពស្និទ្ធស្នាល បំផុត​ដែរ ។ នៅពេល​នាង​ផ្ញើ​សារ ឬ ខ​ល​ទៅ​អ្នក​ក្នុងពេល​វេលា​នេះ មាន ន័យ​ថា នាង​បានរៀបចំ ខ្លួន​ក្នុងការ ឈានដល់​មួយ​ជំហាន​ទៀត​ដើម្បី​អាច នៅ​ជាមួយ​អ្នក​ហើយ ។​

​នាង​មាន​ភាពទន់ខ្សោយ​បំផុត ពេល​នៅ​ជាមួយ​អ្នក​
​បើសិនជា​នាង​កំពុងតែ​ធ្វើ​រឿង កំប្លែង ដែល​ពិបាក​នឹង​សើច​បាន​ជាមួយ អ្នក​និង​ធ្វើឱ្យ​អ្នក​សើច ចំពោះ​រូបនាង នោះ​ហើយ​គឺជា​នារី​ដែល​ល្អ​ហើយ​អ្នក​ក៏ អាច​នឹង​រៀបការ​ជាមួយ​នាង​បានដែរ​។​
​ ​
​នាង​សម្លឹងមើល​អ្នក​
​នៅពេល​មនុស្ស​ស្រី​ចូលក្នុង ជីវិត​មនុស្ស​ប្រុស​ម្នាក់​ហើយ​រាល់​ការ ប៉ះពាល់​ខាង​រាងកាយ​គឺ​មិន​គ្រប់គ្រាន់ នឹង​ការបង្ហាញ​ទឹកមុខ​អៀនខ្មាស​ចំពោះ នាង​ផង ជាពិសេស​នៅពេល​សម្លឹង មើលមុខ​គ្នា​ម្តងៗ ។​
​ ​
សញ្ញា​ដែល​មិនបាច់​និយាយ​ឱ្យដឹង​
​បើសិនជា​នាង​នឹក​អ្នក​គ្រប់ពេល និង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ពិសេស​មានន័យថា​នាង​មានការ​ចាប់ ចិត្ត​យ៉ាងខ្លាំង ចំពោះ​អ្នក​ហើយ ។​

នាង​ប្រាប់​អ្នក​នូវ​បទពិសោធន៍ របស់​នាង​កាលពីមុនៗ​
​នាង​នឹង​ឱ្យ​អ្នកដឹង​អំពី​បទ ពិសោធន៍​ខាង​ផ្លូវភេទ​មុនៗ​របស់​នាង ហើយក៏​ប្រាប់​អ្នក​អំពី​ការ​ស្រមៃ​ចង់បាន របស់​នាង​ដែរ ដូច្នេះ​អ្នក​គួរតែ​ចាប់ អារម្មណ៍​សញ្ញា​ដ៏​ពិសេស​មួយ​នេះ​ផង​។​
​ ​
​នាង​សរសើរ​អ្នក​មិន​ដាច់​
​បើសិនជា​នាង​សរសើរ​អ្នក​ដូច ម្តាយ​អ្នក​សរសើរ​អ្នក​ដែរនោះ មានន័យថា នាង​ពិតជា​សង្សារ​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​ហើយ ៕ ដោយៈ​health.com.kh