មនុស្ស​ស្រី​សម្រេច​ទឹកកាម​បានតែ ២៥​ភាគរយ​ប៉ុណ្ណោះ​ក្នុងពេល​រួមភេទ​

6259
ចែករម្លែក

​មនុស្ស​ស្រី​ត្អូញត្អែរ​គ្រប់ពេល ពី​ភាព​អសមត្ថភាព​របស់​ពួកគេ​មិនអាច សម្រេច​ទឹកកាម​បាន ប៉ុន្តែ​វា​មិនមែន មានតែ​មនុស្ស​ស្រី​ទេ បុរស​ក៏​ត្អូញត្អែរ ដែរ នៅពេល​គូស្នេហ៍​របស់​ពួកគាត់​មិន អាច​ឈានដល់​ចំណុចកំពូល​បាន នេះ បើ​យោងតាម​គេហទំព័រ Blodsky ចុះផ្សាយ​។​
​ ​
​តាម​ការសិក្សា​បានបង្ហាញ​ឱ្យ ដឹងថា មនុស្ស​ស្រី​សម្រេច​ទឹកកាម​បានតែ​២៥​ភាគរយ​ប៉ុណ្ណោះ ក្នុងពេល​រួមភេទ ស្រប​ពេលដែល​៧៥​ភាករយ ទៀត​ទាមទារ​ឱ្យមាន​ការជំរុញ​សម្រើប បន្ថែម ដើម្បី​បញ្ចោ​ញ​ទឹកកាម​បាន សម្រេច តែ​រឿង​អាក្រក់​នៅតែ​កើតមាន ឡើង​ដដែល​, មនុស្ស​ស្រី​ពី ១០​ទៅ​១៥ ភាគរយ មិនដែល​បានសម្រេច​ទឹកកាម ម្តងណា​ឡើយ​។​
​ ​
​មាន​ចំណុច​ជាច្រើន ដែល​ធ្វើឱ្យ​មនុស្ស​ស្រី​មិនអាច​សម្រេច​កាម​បាន​នោះ គឺ​ការ​អង្គុយ​លើ​កៅអី​យូរ ពេក​ប្រើ​ថ្នាំ​បំបាត់ទុក្ខ​ខ្វះ​ការប្រមូល​អារម្មណ៍ និយាយ​រឿង ដែល​មិនបានការ​ទទួលទាន​ជាតិ​ស្រវឹង ច្រើន​ខ្លាំងពេក អ្នកទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់ ការពាក់​ស្បែកជើងកែងចោត​ខ្ពស់​ខ្លាំងពេក ការ​មាន​អារម្មណ៍​អាក្រក់​ចំពោះ​ខ្លួនឯង ៕ ដោយ: health.com.kh