មនុស្ស​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ និង​រថយន្ត នៅ​ស្រុក​ជីក្រែង​

149
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ​០១​យប់ នា​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​កន្លងទៅនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ទល់មុខ​ផ្ទះ ឈ្មោះ មុយ ឃីម ស្ថិតនៅ​ក្នុងភូមិ​តា​អុង ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង រវាង​រថយន្ត និង រថយន្ត បណ្ដាល​ធ្វើ​ឲ​ហយ​មនុស្ស​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់ នៅនឹងកន្លែង​កើតហេតុ ។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា មាន​រថយន្ត​មួយគ្រឿង​១​គ្រឿង​ម៉ាក TOYOTA COROLLA ពាក់​ស្លាក​លេខ​ភ្នំពេញ 2B- 5325 ពណ៌​ក្រហម ប្រភេទ​ទេសចរណ៍ អ្នកបើកបរ​ឈ្មោះ រុន រដ្ឋា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បាន​ស្លាប់​នៅនឹងកន្លែង។ ជន​ដែល​ស្លាប់ រស់នៅ​ភូមិ​លាភ​ទង ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ ច្រិ​ប ធុង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ​រងរបួស​ធ្ងន់ មាន​ទីលំនៅ​ភូមិ​ត្នោត ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ។​

សមត្ថកិច្ច​បញ្ជាក់ថា​អ្នកបើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​មិន​ប្រកាន់​ស្តាំ ហើយ​បាន​បុក​ជាមួយ​រថយន្ត​ម៉ាក Hyundai ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A-2329 ពណ៌​ខៀវ ប្រភេទ​ក្បាល​សណ្តោង អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​ពេល​កើតហេតុ​បាន​រត់​គេចខ្លួនបាត់ មាន​ទិសដៅ​ពី​លិចទៅ​កើត ។​

សមត្ថកិច្ច បាន​ឲ្យ​ដឹង​បន្ថែមថា ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ចុះ​ដល់​កន្លែងកើតហេតុ ហើយ​បានធ្វើ​ការពិនិត្យ​វាស់វែង សម្រួល​ចរាចរណ៍ និង បានប្រគល់​សព​ជនរងគ្រោះ ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ព្រមទាំង​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ចំណែក​វត្ថុតាង​ពាក់ព័ន្ធ​ដូចជា​រថយន្ត ត្រូវបាន​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង៕B/

#