មនុស្ស​ស្លាប់​១២​នាក់ និង​របួស​២២​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៥​កុម្ភៈ​

490
ចែករម្លែក
  • 111
    Shares

ដោយ​: សាវ​រក្ស / ភ្នំពេញ​: គ្រោះថ្នាក់​ចរាចរណ៍​គិតពី​ម៉ោង​២​ថ្ងៃទី​១៤​ដល់​ម៉ោង​២​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​១២​នាក់ និង​បាន​បង្ក​ឲ្យ មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ២២​នាក់​។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​៣៤​នាក់​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១៨​លើក​។​

​សូមជម្រាបថា ក្នុង​រយៈពេល​១៥​ថ្ងៃ​នៃ​ខែកុម្ភៈ​នេះ គ្រោះថ្នាក់​ចរាចរណ៍ បានសម្លាប់​មនុស្ស​សរុប​៩៩​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន​២៩២​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​២០៥​លើក​៕ ល​