មនុស្ស​ស្លាប់​២​នាក់​និង​របួស​៩​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២២​កុម្ភៈ​

61
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាចរ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បង្ហាញថា គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​២១​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​២២​ខែកុម្ភៈ ឆ្នាំ​២០២០ បណ្តាល​មនុស្ស ស្លាប់ ២ នាក់ និង បង្ក​ឱ្យ រងរបួស ធ្ងន់ ៨ នាក់ ( ស្រី ម្នាក់ ) និង​របួសស្រាល​ម្នាក់ ។​

​របាយការណ៍​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កឱ្យមាន​ការខូចខាត​យានយន្ត សរុប​ជាច្រើន​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត​។​រីឯ​មូលហេតុ​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន កំណត់ ,​មិន គោរព សិទ្ធិ​បត់​មិន ប្រកាន់​ស្តាំ​ជាដើម ។​

​តាម ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា​គ្រោះថ្នាក់​ដែល​បង្ក ឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​សរុប​ចំនួន​១១​នាក់​នៅ​ថ្ងៃទី​២២​ខែកុម្ភៈ​នេះ​គឺ​កើតឡើង​ដោយសារ​ហេតុការណ៍ ប៉ះទង្គិច ចំនួន​៨​លើក​៕​