មនុស្ស​ស្លាប់​២​នាក់​របួស​២​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១២​កញ្ញា​

92
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​គិតពី​ម៉ោង​២​ថ្ងៃទី​១១​ដល់​ម៉ោង​២​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​២​នាក់​និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល​២​នាក់​(​ស្រី​២​នាក់​) ។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ជាច្រើន​គ្រឿង​ក្នុងនោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ​បាន​បញ្ជាក់ថា​គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​សរុប​ចំនួន​៤​នាក់​នៅ​ថ្ងៃទី​១២​ខែកញ្ញា​នេះ​គឺ​កើតឡើង​ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ចំនួន​៤​លើក​។​

សូមជម្រាបថា​ក្នុង​រយៈពេល​១២​ថ្ងៃ​នៃ​ខែកញ្ញា​នេះ​គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ៦២​នាក់​បង្ក​របួសធ្ងន់​-​ស្រាល​ចំនួន​១៥០​នាក់​ក្នុង​ហេតុការណ៍​កើតឡើង​១២០​លើក ៕S/​

#