មនុស្ស​ស្លាប់​២​នាក់ របួស​២២​នាក់ ក្នុង​គ្រោះថ្នាក់​ចរាច​ថ្ងៃទី​១៤​វិច្ឆិកា​

634
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​១៣​ដល់​ម៉ោង​២​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក (​យប់​២​លើក​) បណ្តាល​ឲ្យ​ស្លាប់ ២​នាក់ របួសធ្ងន់​ស្រាល​២២​នាក់​(​ស្រី​១៦​នាក់​)​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៦​គ្រឿង រថយន្ត​តូច​៣​គ្រឿង រថយន្ត​ធំ ៤​គ្រឿង​។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៣​នាក់​(​យប់​១​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន​១​លើក​(​ស្លាប់​ម្នាក់​) , មិន​គោរព​សិទ្ធិ​៤​លើក​, មិន​ប្រកាន់​ស្តាំ ២​លើក (​ស្លាប់​ម្នាក់​),​បត់​គ្រោះថ្នាក់ ១​លើក​, ងងុយដេក​១​លើក​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១៤​ថ្ងៃ គឺ​ថ្ងៃទី​១៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១២៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៥៩​នាក់ របួស​សរុប ២១៥​នាក់ របួសធ្ងន់ ១២០​នាក់ របួសស្រាល ៩៥​នាក់​៕ ល​