មនុស្ស​ស្លាប់​៥​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរ​១៤​លើក​និង​មាន​អ្នករងរបួស​២៤​នាក់

300
ចែករម្លែក

ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ចំនួន​១៤​លើក​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ៥ នាក់ និង មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ២៤ នាក់ គិត​ចាប់ពី​ម៉ោង​២​រសៀល​ថ្ងៃទី​២២​ដល់​ម៉ោង ២​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។​

​នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​បានបញ្ជាក់​ថា​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃនេះ បាន បង្ក ឲ្យ មាន មនុស្ស ស្លាប់ ៥ នាក់ និង បាន បង្ក ឲ្យ មាន អ្នក រង របួសធ្ងន់ -​ស្រាល ២៤ នាក់ ( ស្រី ៥ នាក់ ) ។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ថ្ងៃនេះ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ២៩ នាក់ នៅ ថ្ងៃ ទី ២៣ ខែ វិ ចិ្ឆ កា នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៤ លើក ៕S/​