មនុស្ស​ស្លាប់​៥​នាក់​និង​របួស​១៥​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១១​កញ្ញា​

1671
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​ដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​គិតពី​ម៉ោង​២​ថ្ងៃទី​៩​ដល់​ម៉ោង​២​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៥​នាក់​និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស ធ្ងន់ – ស្រាល ១៥ នាក់ ។

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ជាច្រើន​គ្រឿង​ក្នុងនោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ​បាន​បញ្ជាក់ថា​គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន មនុស្ស ស្លាប់​និង​របួស​សរុប​ចំនួន​២០​នាក់​នៅ​ថ្ងៃទី​១១​ខែកញ្ញា​នេះ​គឺ​កើតឡើង​ដោយសារ​ហេតុការណ៍ ប៉ះទង្គិច ចំនួន​១៣​លើក​។​

សូមជម្រាបថា​ក្នុង​រយៈពេល​១១​ថ្ងៃ​នៃ​ខែកញ្ញា​នេះ គ្រោះថ្នាក់ ចរាចរណ៍ បានសម្លាប់ មនុស្ស សរុប ៥០​នាក់ បង្ក​របួសធ្ងន់ -​ស្រាល​ចំនួន​១៤៨​នាក់​ក្នុង​ហេតុការណ៍ កើតឡើង ១១៦ លើក ៕S/​