មនុស្ស​ស្លាប់​៥​និង​របួសធ្ងន់​-​ស្រាល​៩​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៧​ធ្នូ​

74
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​កើតមាន​១២​លើក​គិតពី​រសៀល​ម៉ោង​២​ថ្ងៃទី​២៦​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៩​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៥ និង បង្ក​ឲ្យ​មាន​របួសធ្ងន់​-​ស្រាល​៩​នាក់​(​ស្រី​៣​នាក់ ) ។

​របាយការណ៍​បន្តថា​មូលហេតុ​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក ឲ្យ មានការ​ខូចខាត​យានយន្ត​សរុប​ជាច្រើន​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។​

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ១៤ នាក់ នៅ ថ្ងៃទី ២៧ ខែធ្នូ នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១២ លើក ៕S/​