មនុស្ស​ស្លាប់​៦​នាក់ និង​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល​ចំនួន ១២​នាក់​ក្នុង​ថ្ងៃទី​១៩​ធ្នូ​

625
ចែករម្លែក

ដោយៈសាវ​រក្ស​/ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​គិតពី​ម៉ោង​២ ​ថ្ងៃទី១៨​ដល់​ម៉ោង២​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៦​នាក់ និង​បាន​បង្ក​ឲ្យ​មាន​អ្នករង​របួស​​​ធ្ងន់​-​ស្រាល​ចំនួន ១២​នាក់ ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១៨​នាក់ នៅ​ថ្ងៃទី​១៩ ខែធ្នូ​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន៩​លើក ។​

​សូមជម្រាបថា ក្នុង​រយៈពេល​១៩​ថ្ងៃ​នៃ​ខែធ្នូ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​៨៥​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន២៣៨​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​១៨០​លើក ៕​B/