មនុស្ស​ស្លាប់ ៤​នាក់ និង​របួស ១៥ នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរ ថ្ងៃទី​១០ វិច្ឆិកា​

686
ចែករម្លែក

​ដោយៈ សាវ​រក្ស​ /
​ភ្នំពេញ ៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង ២ រសៀល ថ្ងៃទី​៩ ដល់​ម៉ោង ២ រសៀល ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ៩ លើក (​យប់​៥​លើក​) បណ្តាល​ឲ្យ​ស្លាប់ ៤ នាក់ របួសធ្ងន់​ស្រាល ១៥ នាក់ (​ស្រី​៣​នាក់​)​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ៩ លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត យានយន្ត សរុប ២១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១០​គ្រឿង រថយន្ត​តូច ៤ គ្រឿង រថយន្ត​ធំ ៤ គ្រឿង យាន​ផ្សេងៗ ៣ គ្រឿង ។ មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់ ៦ នាក់ (​យប់​១​នាក់​) ។​

​របាយការណ៍​ខាងលើ បាន​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ៦​លើក​(​ស្លាប់​៤​នាក់​) , មិន​គោរព​សិទ្ធិ ២​លើក , បត់​គ្រោះថ្នាក់ ១​លើក ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ទូទាំងប្រទេស រយៈពេល ១០​ថ្ងៃ គឺ​ថ្ងៃទី​១០ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៨៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤៣​នាក់ របួស​សរុប ១៤១​នាក់ របួសធ្ងន់ ៨០​នាក់ របួសស្រាល ៦១​នាក់ ៕v