មនុស្ស​ស្លាប់ ៦​នាក់ និង​របួស ២៨​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៩​មេសា​

195
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល ជាតិ​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​១៨​ដល់​ម៉ោង​២ ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ នេះ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ៦​នាក់ (​ស្រី ២​នាក់​) និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់ – ស្រាល ២៨ នាក់ (​ស្រី ៩​នាក់​)​។

​ទិន្នន័យ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន ៣៤​នាក់ នៅ​ថ្ងៃទី​១៩ ខែមេសា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ៩​លើក​។

​សូមជម្រាបថា ក្នុង​រយៈពេល ១៩​ថ្ងៃ នៃ​ខែមេសា​នេះ គ្រោះថ្នាក់​ចរាចរណ៍ បានសម្លាប់​មនុស្ស​សរុប ១៥២​នាក់ បង្ក​របួសធ្ងន់ – ស្រាល ចំនួន ៤៩៧ នាក់ ក្នុង ហេតុការណ៍ កើតឡើង ៣០៦​លើក​៕ ល​