មនុស្ស​១១​នាក់​ស្លាប់​និង ១៩​នាក់​រងរបួស​បន្ទាប់​ពី​រថយន្ដក្រុង​ធ្លាក់ចូល​ជ្រោះ​នៅ​ឥណ្ឌា​

601
ចែករម្លែក

ប៉ូលិសបាននិយាយថាយ៉ាងហោចណាស់មនុស្ស១១នាក់បានស្លាប់និង១៩នាក់ផ្សេងទៀតបានរងរបួសកាលពីព្រឹកសៅរ៍ទី៨ខែធ្នូបន្ទាប់ពីរថយន្ដក្រុងមួយដែលដឹកពួកគេបានបានរត់ធ្លាក់ចេញពីផ្លូវភ្នំមួយ ហើយបានធ្លាក់ចូលក្នុងជ្រោះនៅតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា។

ហេតុការណ៍នេះ បានកើតឡើងនៅទីក្រុងPoonch ​នៅភាគខាងត្បូងនៃតំបន់កាស្មៀរបស់ឥណ្ឌា។

ប៉ូលិសបាននិយាយថា រថយន្តក្រុងនេះ បានកំពុងធ្វើដំណើរចេញពីទីក្រុងLoran ទៅទីក្រុងPoonch ​នៅពេលដែលវា​បានធ្លាក់ចូលជ្រោះ។ ក្រុមមន្រ្តីប៉ូលិសបានបញ្ជាឱ្យមានការស៊ើបអង្កេត។

គ្រោះថ្នាក់ផ្លូវថ្នល់កើតមានជាធម្មតានៅឥណ្ឌាដោយសារដាក់មនុស្សហួសចំណុះ ស្ថានភាពផ្លូវអន់និងការបើកបរធ្វេសប្រហែស។ពួកមន្រ្តីបាននិយាយថា ជាមធ្យមមនុស្ស៤០០នាក់ស្លាប់ក្នុងមួយថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅឥណ្ឌា៕ដោយ៖សុខា/SN

ប្រជាជនចោមរោមមើលរថយន្តធ្លាក់ជ្រោះនៅកាស្មៀកាលពីថ្ងៃ៨ធ្នូ

#