មនុស្ស​១២​នាក់​ស្លាប់​ដោយ​ទឹកជំនន់​និងរ​លំបាក់​ដី​នៅ​វៀតណាម​

528
ចែករម្លែក

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យទី១៨វិច្ឆិកាថាទឹកជំនន់ភ្លាមៗនិងបំណាក់ដីបានសម្លាប់មនុស្សយ៉ាងហោចណាស់១២នាក់ ខណៈដែលកងទ័ពរាប់រយនាក់ត្រូវបានបញ្ជូនដើម្បីសម្អាតភូមិនិងជួសជុលផ្លូវដែលត្រូវបានបំផ្លាញ។

ភ្លៀងធ្លាក់ខ្លាំងបានកើតឡើងនៅខេត្តKhanh Hoa ភាគកណ្តាលនៃប្រទេសវៀតណាមរយៈពេលពីរបីថ្ងៃកន្លងមកនេះ ខណៈដែល វិសម្ពាធតំបន់ត្រូពិកឈ្មោះToraji បានបក់បោកចេញពី សមុទ្រចិនខាងត្បូងដោយបង្កឱ្យមានបំណាក់ដីដែលបានបំផ្លាញផ្ទះសម្បែងជាច្រើន និងបំផ្លាញអាងស្តុកទឹកតូចមួយ។

មន្ត្រីមកពីការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយខេត្តនេះ បាននិយាយថា ” យ៉ាងហោចណាស់មានមនុស១២ននាក់បានស្លាប់រហូតមកដល់ពេលនេះខណៈពេលដែល ការស្វែងរកកំពុងបន្តធ្វើដើម្បីរកអ្នកផ្សេងៗទៀត”។

ផ្លូវធំដែលតភ្ជាប់ប្រទេសវៀតណាមទៅភាគខាងជើងនិងខាងត្បូងត្រូវបានបិទជាបណ្តោះអាសន្នហើយផ្លូវរភ្លើងមួយចំនួនត្រូវបានផ្អាក ខណៈរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញផ្ទះជាច្រើនដែលត្រូវបានកប់ក្រោមកម្ទេចកម្ទីនិងរថយន្តច្រើនគ្រឿង លិចក្នុងទឹកជំនន់។

ពួកអ្នកស្រុកត្រូវបានប្រាប់ឱ្យរត់ចេញពីផ្ទះរបស់ពួកគេ ខណៈដែល ការរលំបាក់ដី​ បានបាក់ធ្លាក់ចុះពីភ្នំនៅក្បែរនោះ៕ដោយ៖សុខា/SN

ផ្ទះជាច្រើនត្រូវបានបំផ្លាញដោយទឹកជំនន់និងបំណាក់ដីនៅស្រុកPhuoc Dong នៅខេត្ត Khanh Hoa ប្រទេសវៀតណាម