មនុស្ស​១៥​នាក់​ស្លាប់​នៅក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​វិហារ​អ៊ីស្លាម​នៅ​ប៉ា​គី​ស្ថាន​

149
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​គ្រាប់បែក​នៅ​វិហារ​អ៊ីស្លាម​មួយ​នៅ ប្រទេស​ប៉ា​គី​ស្ថាន អំឡុង​ពេល​សូត្រធម៌​កាលពី​ថ្ងៃ​​សុក្រ​ទី​១០​មករា​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ចំនួន​១៥ នាក់​និង​១៩ នាក់​ផ្សេងទៀត​បាន​រងរបួស​។​

​ការ​បំផ្ទុះ​នេះ បាន​កើត​ឡើង​នៅ​ទីក្រុង​ក្វេ​តា ។ កម្ទេចកម្ទី​និង​កញ្ចក់​បែក​ខ្ចាត់ខ្ចាយ​បាន​នៅ​ពាសពេញ​កន្លែងកើតហេតុ​នេះ​។​

​ក្រុមម្ត្រី​បាន​និយាយថា មនុស្ស​ជិត​៦០​នាក់​បាន​ស្ថិតនៅ​វិហារ​អ៊ីស្លាម​នោះ នៅពេល​មាន​ការវាយប្រហារ​នេះ​។​

​ក្រុម​រដ្ឋ​អ៊ីស្លាម បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការវាយប្រហារ​នេះ ៕​ដោយ​៖​សុខា​/sn

ក្រុម​រដ្ឋ​អ៊ីស្លាម បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការវាយប្រហារ​នេះ​ដែល​បាន​សម្លាប់​មនុស្ស​១៥​នាក់​កាលពី​ថ្ងៃ​សុក្រ​