មនុស្ស​១៥​នាក់​ស្លាប់​ដោយសារ​ទឹកជំនន់​និង​បំណាក់​ដី​នៅ​ឥណ្ឌា​

977
ចែករម្លែក

​យ៉ាងហោចណាស់​មនុស្ស​១៥​នាក់​បាន​ស្លាប់​ដោយសារ​ទឹកជំនន់​និង​ការបាក់​ដី​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ពុធ ទី​១១​កក្កដា ដែល​បាន​នាំឱ្យ​ចំនួន​អ្នកស្លាប់​ដោយសារ​ភ្លៀង​ខ្លាំង​នៅ​ប្រទេស​នេះ​កើនឡើង​ដល់​ជិត​២០០​នាក់​។​

​ក្រុមមន្ត្រី​បាន​និយាយថា បំណាក់​ដី​នេះ​បានធ្វើឱ្យ​មនុស្ស​យ៉ាងហោចណាស់​៩​នាក់​ស្លាប់​នៅ​រដ្ឋ​ម៉ា​នី​ពួ នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​។ នៅ​រដ្ឋ​អ៊ូ​ត​តា​រ៉ា​ខាន់ ភាគ​ខាងជើង​នៃ​ប្រទេស​នេះ មនុស្ស​៦​នាក់​បាន​ស្លាប់​ដោយសារ​ទឹកជំនន់​និង​បំណាក់​ដី ។​

​ភ្លៀង​ធ្លាក់​ចាប់ពី​ខែមិថុនា​ដល់​ខែកញ្ញា ជាធម្មតា វា​ការល្អ​សម្រាប់​កសិករ​ឥណ្ឌា​រាប់លាន​នាក់ ប៉ុន្តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ឥត​ស្រាកស្រាន្ត​នេះ​បានធ្វើ​ឱ្យស្លាប់​មនុស្ស​ច្រើន​នាក់​និង​មានការ​បំផ្លិចបំផ្លាញ​៕ដោយ៖ សុខា

ភ្លៀង​ធ្លាក់​ខ្លាំង​ឥត​ស្រាកស្រាន្ត​នៅ​រដ្ឋ​ជាច្រើន​នៅ​ឥណ្ឌា បានធ្វើឱ្យ​ស្លាប់​មនុស្ស​ច្រើន​នាក់​និង​មានការ​បំផ្លិចបំផ្លាញ