សារព័ត៌មានបារាំងបានរាយការណ៍ថា អគ្គិភ័យបានឆាបឆេះនៅសណ្ឋាគារ Arpit Palace នៅទីក្រុងញូវដែលីកាលពីព្រឹកថ្ងៃអង្គារទី១២ខែកុម្ភៈខណៈសារព័ត៌មានក្នុងស្រុកបាននិយាយថា មនុស្សយ៉ាងតិចណាស់ចំនួន១៧នាក់បានស្លាប់និង៤នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍ឆេះសណ្ឋាគារនេះ។
លោក Sunil Choudhary អនុប្រធានការិយាល័យពន្លត់អគ្គិភ័យ បាននិយាយថា ” អ្នករងរបួសទាំងនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ បុគ្គលិកសណ្ឋាគារ២នាក់បានលោតចេញពីជាន់ទី៤នៃសណ្ឋាគារនេះដើម្បីសង្គ្រោះជីវិតខ្លួនឯង តែស្ថានភាពបុគ្គលិកសណ្ឋាគារ២នាក់នេះ មិនទានដឹងនៅឡើយទេ”។
មូលហេតុនៃការឆេះនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ខណៈក្រុមអាជ្ញាធរបានចាប់ផ្តើមធ្វើការស៊ើបអង្កេត។ មនុស្ស៣៥នាក់ត្រូវបានសង្គ្រោះ៕ដោយ៖សុខា/sn