មនុស្ស​២០១​នាក់​ស្លាប់​ក្នុង​គ្រោះទឹកជំនន់​នៅ​ចិន​នៅ​មួយ​ខែ​មកនេះ​

187
ចែករម្លែក

​សេវាកម្ម​ជួយសង្គ្រោះ​របស់​រដ្ឋាភិបាល​បាន​និយាយ​ថា​យ៉ាងហោច​ណាស់​មនុស្ស​២០១ នាក់​បាន​ស្លាប់​និង​៦៣​នាក់​កំពុង​បាត់​ខ្លួន​បន្ទាប់ពី​ទឹក​ជំនន់​នៅ​ទូទាំង​ប្រទេស​ចិន​​រវាង​ខែកក្កដា​និង​ខែសីហា​។​

​ការស្លាប់​ថ្មីៗ​បំផុត​នេះ គឺ​នៅ​ខេត្ត​ស៊ី​ឈ័ន ដែល​ជា​តំបន់​ភ្នំ​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ចិន​ជា​កន្លែង​ដែល​មនុស្ស​៨​នាក់​បាន​ស្លាប់​និង ២៣​នាក់​បាត់​ខ្លួន ដោយ​គិត​ត្រឹម​ព្រឹក​​ថ្ងៃ​ពុធ​ទី​២១​ខែ​សីហា​។​

​កាលពីដើម​ខែ​សីហា មនុស្ស​៣៩ នាក់​បាន​ស្លាប់​និង​៩ នាក់​ទៀត​កំពុង​បាត់​ខ្លួន​ដោយ​ខ្យល់ព្យុះ​Lekima​។​

​សរុប​អ្នកស្លាប់​សម្រាប់​ខែកក្កដា គឺ​មាន​ចំនួន​១៥៤ នាក់​និង​៣១ នាក់​បាន​បាត់​ខ្លួន​ដោយ​មាន​មនុស្ស​ជាង ១,៣ លាន​នាក់ បាន​បង្ខំ​ចិត្ត​ទៅ​នៅតាម​ទីជម្រក​បណ្តោះអាសន្ន​។​

​គ្រោះមហន្តរាយ​ទឹកជំនន់​រាល់​ឆ្នាំ​ស្ថិតក្នុង​ចំណោម​គ្រោះមហន្តរាយ​ធម្មជាតិ​ដ៏​បំផ្លិចបំផ្លាញ​បំផុត​នៅ​ប្រទេស​ចិន ដែល​បណ្តាល​មក​ពី​ភ្លៀង​តាម​រដូវ​និង កាន់តែ​អាក្រក់​ទៅៗ​ ដោយសារ​ការរំលោភបំពាន​ដោយ​មនុស្ស​ដែល​ចូល​ទៅ​កាប់​ទន្ទ្រាន​ដីព្រៃ​ឈឺ​នៅ​តំបន់​ព្រៃ​ភ្នំ​និង​នៅ​តាម​ប្រព័ន្ធ​ទន្លេ​ធម្មជាតិ​៕​ប្រែ​សម្រួល​៖​សុខា​

ក្រុម​អ្នក​សង្គ្រោះ​ស្វែងរក​ជនរងគ្រោះ​ដោយ​បំណាក់​ដី​ដែល​បង្កឡើង​ដោយ​ព្យុះ​Lekima កាលពី​ថ្ងៃទី​១០​ខែ​សីហា​នេះ នៅ​ខេត្ត​Zhejiang ប្រទេស​ចិន

#