មនុស្ស​២​នាក់​ត្រូវបាន​សម្លាប់​ក្នុង​អំពើហិង្សា​ទាក់ទង​នឹង​ការសម្លាប់​គោ​នៅ​ឥណ្ឌា​

739
ចែករម្លែក
  • 11
    Shares

ហ្វូងមនុស្សគ្មានសណ្តាប់ធ្នាប់បានសម្រុកចូលភូមិនានានៅប្រទេសឥណ្ឌាភាគខាងជើងកាលពីថ្ងៃចន្ទទី៣ធ្នូបន្ទាប់ពីការរកឃើញគ្រោងឆ្អឹងគោងាប់ដែលសង្ស័យដោយបានដុតបំផ្លាញរថយន្តច្រើនគ្រឿងនិងសម្លាប់មនុស្ស២នាក់ ដោយរួមទាំងប៉ូលិសជាន់ខ្ពស់ម្នាក់។

ប៉ូលិសបានបាញ់កាំភ្លើងនៅលើអាកាស ខណៈដែលពួកអ្នកភូមិរាប់រយនាក់ដែលបានខឹងសម្បារនឹងសត្វគោដ៏ជាការគោរពរបស់ពួកគេបានងាប់នោះ បានចោលដុំថ្មទៅលើក្រុមប៉ូលិស ដែលត្រូវបានបញ្ជូនទៅដើម្បីបង្ក្រាបអំពើហិង្សាដែលនៅចម្ងាយ១៣០ គីឡូម៉ែត្រពីទីក្រុងញូវដែលី។

លោក Anand Kumar មេប៉ូលិសនៅរដ្ឋUttar Pradesh បាននិយាយថា ពាក្យសម្តីនិយាយតៗគ្នាបានរីករាលដាលយ៉ាងឆាប់រហ័សនៅទីក្រុង Bulandshahr នៅពេលដែលគ្រោងឆ្អឹងសត្វជាច្រើនដែលគេជឿថាជាសត្វគោ ត្រូវបានរកឃើញបោះចោលនៅជិតភូមិមួយ។

សត្វគោត្រូវបានចាត់ទុកជាសត្វដ៏ពិសិដ្ឋដោយការគោរពដោយក្រុមអ្នកកាន់សាសនាហិណ្ឌូ។មានចោទប្រកាន់សត្វគោទាំងនោះត្រូវបានសម្លាប់ ដែលនាំឱ្យហ្វូងមនុស្សមានកំហឹងខ្លាំង។

លោក Anand Kumar បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា ” មានគ្រោងឆ្អឹងសត្វគោជាច្រើន ហើយពួកអ្នកភូមិមានកំហឹងខ្លាំងអំពីរឿងនេះ”។

មានមនុស្សប្រហែល៤០០នាក់មកពីភូមិចំនួន៣ ។ ពួកគេបានចោលដុំថ្មទៅលើប៉ូលិស និងបានធ្វើការដុតបំផ្លាញហើយប៉ូលិសបានវាយនឹងដំបងទៅលើពួកគេ ដោយព្យាយាមគ្រប់គ្រងស្ថានការណ៍ឱ្យបានឡើងវិញ។ប៉ូលិសបានបាញ់ទៅលើអាកាសដើម្បីគ្រប់គ្រងហ្វូងមនុស្សទាំងនោះ។

ប៉ូលិសម្នាក់និងអ្នកភូមិម្នាក់ ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សានេះ៕ដោយ៖សុខា/SN ប៉ូលិសម្នាក់និងអ្នកភូមិម្នាក់ ត្រូវបានសម្លាប់ ហើយ រថយន្តនិងម៉ូតជាច្រើនគ្រឿងត្រូវបានដុតបំផ្លាញ
នៅក្នុងអំពើហិង្សានេះ