មនុស្ស​២​នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​មកពី​ការបាញ់​កាំជ្រួច​អបអរ​ថ្ងៃ​ចូលឆ្នាំថ្មី​សកល​នៅ​អាល្លឺម៉ង់

129

​មនុស្ស​ចំនួន​២​នាក់ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចៃដន្យ​នៃ​ការបាញ់​កាំជ្រួច​អបអរ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​សកល​
​នៅ​អាល្លឺម៉ង់​។​

​ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​លើកទីមួយ​នេះ បុរស​អាយុ​៣២​ឆ្នាំ​ម្នាក់ បាន​ស្លាប់ បន្ទាប់ពី​ដុត​កាំជ្រួច​អបអរ​នៅ​ពិធី​ជួបជុំគ្នា​មួយ​នៅ​តំបន់​ប្រ៊ែ​ន​ដិ​ន​បឺ​ក ក្រៅ​ទីក្រុង​បែរ​ឡាំង​។ គាត់​ត្រូវបាន​គេ​ព្យាយាម​ជួយសង្គ្រោះ ប៉ុន្តែ​គាត់​បាន​ស្លាប់​នៅមុន​ពេល​ពាក់​ក​ណ្ត​លយ​ប់​។

​នៅ​យប់​ដដែល​នោះ ក្មេងប្រុស​អាយុ​១៩​ឆ្នាំ​ម្នាក់ បាន​រងរបួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​ផ្ទុះ​គ្រឿង​ផាវ​ចំក្បាល​នៅ​តំបន់​ប្រ៊ែ​ន​ដិ​ន​បឺ​ក​នេះ​ផងដែរ ។​

​ប៉ូលិស​អាល្លឺម៉ង់​បាន​ហៅ​ហេតុការណ៍​នេះ​ថា “​ជា​ថ្ងៃ​ចូលឆ្នាំថ្មី​ដ៏​គួរឱ្យខ្លាច​” បន្ទាប់ពី​មនុស្ស​២​នាក់​បាន​ស្លាប់​និង​បានចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត​បទឧក្រិដ្ឋ​ចំពោះ​ការស្លាប់​អ្នក​ទាំង​២​នាក់​នេះ​។​
​មន្ត្រីប៉ូលិស​បាន​និយាយថា ជនរងគ្រោះ​ទាំង​២​នាក់​បាន​ស្លាប់​ដោយសារតែ “​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ​” នៃ​ការរៀបចំ​ការបាញ់​កាំជ្រួច​អបអរ​នេះ​។​

​ទន្ទឹមនឹងនេះ យ៉ាងហោចណាស់​មាន​មនុស្ស​៥​នាក់ ត្រូវបាន​វះកាត់​អវយវៈ​ដោយ​រងរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​មានការ​បាញ់​កាំជ្រួច​នៅ​ទូទាំងប្រទេស​នេះ​។​

​នៅ​ទីក្រុង​បែរ​ឡាំង មនុស្ស​២១​នាក់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ដោយសារ​របួស​ទាក់ទង​នឹង​ការបាញ់​កាំជ្រួច​៕ ដោយ៖ សុខា

​មនុស្ស​២​នាក់ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចៃដន្យ​នៃ​ការបាញ់​កាំជ្រួច​អបអរ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​សកល​នៅ​អាល្លឺម៉ង់