មនុស្ស​២​នាក់​ស្លាប់​បន្ទាប់ពី​អគារ​ដួលរលំ​នៅ​តួ​ក​គី​

482
ចែករម្លែក
  • 24
    Shares

​ការិយាល័យ​អភិបាលក្រុង​បាន​និយាយថា​យ៉ាងហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លាប់​និង​៦​នាក់​បាន​រងរបួស​បន្ទាប់​ពី​អគារ​លំនៅដ្ឋាន​កម្ពស់​៨​ជាន់​មួយ​បាន​ដួលរលំ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​តួ​ក​គី កាលពី​ថ្ងៃ​ពុធ​ទី​៦​ខែ​កុម្ភៈ​។​

​គេ​មិន​ទាន់​ដឹង​ច្បាស់​ភ្លាមៗ​ទេ​ថា​ហេតុអ្វី​បានជា​អាគារ​នេះ​បាន​ដួលរលំ​នោះទេ​។​

​អភិបាលក្រុង​អ៊ី​ស្តង់​ប៊ុល លោក Ali Yerlikaya បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ថា​មនុស្ស​៤៣​នាក់​ត្រូវបាន​ចុះបញ្ជី​ថា​រស់នៅ​ផ្ទះល្វែង​ចំនួន​១៤ នៅ​អាស័យដ្ឋាន​​នេះ ប៉ុន្តែ​ថា​ជាន់​ទី​៣​នៃ​អគារ​នេះ​ត្រូវបាន​សាងសង់​ដោយ​ខុសច្បាប់​។

​ក្រុម​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​តួ​ក​គី​បាន​និយាយថា ការ​រុក​រុក​និង​ការសង្គ្រោះ​ត្រូវបាន​ធ្វើឡើង​។​

​ក្រុម​អ្នក​សង្គ្រោះបាន​ទាញ​អ្នក​នៅ​រស់​យ៉ាងតិចណាស់​ចំនួន​៣​នាក់​ពី​គំនរ​បាក់បែក​នៃ​អគារ​នេះ​៕​ដោយ​៖​សុខ​/sn

២​នាក់​បាន​ស្លាប់​និង​៦​នាក់​បាន​រងរបួស បន្ទាប់​ពី​អគារ​លំនៅដ្ឋាន​កម្ពស់​៨​ជាន់​មួយ​បាន​ដួលរលំ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​តួ​ក​គី កាលពី​ថ្ងៃ​ពុធ​ទី​៦​ខែ​កុម្ភៈ​