មនុស្ស ​២.០០០​នាក់​បន្ថែម​ទៀត​ដែល​ភាគច្រើន​ជា​ពួក​ជី​ហាដ​ចាកចេញ​ពី​តំបន់​នៃ​ក្រុម​រដ្ឋ​អ៊ិស្លាម​នៅ​ស៊ី​រី

294
ចែករម្លែក
  • 31
    Shares

​កងកម្លាំង​ដឹកនាំ​ដោយ​ជនជាតិ​ឃឺ​ដ​បាន​និយាយថា​ មនុស្ស​ប្រហែល​២.០០០​នាក់ ដែល​ភាគច្រើន​ជា​ពួក​ជី​ហាដ​និយម​បាន​បាន​ចុះចូល​ដោយ​ចាកចេញ​ពី​តំបន់​គ្រប់គ្រង​ចុង​​ក្រោយ​របស់​ក្រុម​រដ្ឋ​អ៊ិិស្លាម​(​ក្រុម​ISIS)​នៅ​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​អង្គារ​ទី១២មីនា ខណៈ​ដែល​ការ​វាយឆ្មក់​តាម​អាកាស​និង​ការបាញ់​ផ្លោង​ត្រូវបានធ្វើ​បន្ត បន្ទាប់​ពី​មាន​ភាព​ស្ងប់ស្ងាត់​មួយ​​រយៈ​។​

​កងទ័ព​ប្រជាធិបតេយ្យ​ស៊ី​រី​(SDF)​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាម៉េរិក​បាន​ព្យាយាម​វាយ​កម្ចាត់​ពួក​អ្នក​ប្រយុទ្ធ​នៃ​ក្រុម​រដ្ឋ​អ៊ិស្លាម​អស់​រយៈពេល​ជាច្រើន​សប្តាហ៍ ប៉ុន្តែ​ការស្លាប់​​មនុស្ស​ច្រើន​នាក់​ដោយ​រួមទាំង​កុមារ​នៅ​អំឡុង​ពេល​រត់​ចេញពី​មាត់ទន្លេ​មួយ​បាន​រារាំង​ការ​វាយ​រុលទៅមុខ​របស់ខ្លួន​។​

​ដោយ​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុម​ចម្រុះ​ដែល​ដឹកនាំ​ដោយ​អាម៉េេរិក​នោះ កងទ័ព​ប្រជាធិបតេយ្យ​ស៊ី​រី​បាន​បន្ត​ការវាយប្រហារ​របស់ខ្លួន​ជា​ថ្មី​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​បាន​ព្រមាន​​ពួក​អ្នក​ប្រយុទ្ធ​នៃ​ក្រុម​រដ្ឋ​អ៊ិស្លាម ដែល​នៅ​សេសសល់​ថា​ពេលវេលា​របស់​ពួកគេ​គឺ​ជិត​អស់ហើយ​។​

​ការវាយប្រហារ​តាម​អា​កាស​និង​ការបាញ់​កាំភ្លើង​ធំ​បាន​សំដៅលើ​ភូមិ​Baghouz​អស់​រយៈពេល​៣​យប់ ​ដោយ​បាន​សម្លាប់​យុទ្ធជន​នៃ​ក្រុម​រដ្ឋ​អ៊ិស្លាមជាច្រើន​នាក់​និង​នាំឱ្យ​​ពួក​យុទ្ធជន​ជី​ហាដ​រាប់រយ​នាក់​និង​សាច់ញាតិ​របស់​ពួកគេ​បាន​រត់​ចុះចូល​៕ដោយ៖សុខា/sn/Ha

ការវាយប្រហារ​តាម​អា​កាស​និង​បាញ់​ផ្លោង​លើ​ភូមិ​Baghouz​ដែល​ជា​ទីតាំង​របស់​ក្រុង​រដ្ឋ​អ៊ីស្លាម​